បញ្ហាញយដងពេក ទីបំផុត មន្រ្តីជាន់ខ្ពស់ទូតចិន ចេញមុខពង្រឹងសន្តិសុខ នៅខេត្តព្រះសីហនុ
- 2018-07-24 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាញយដងពេក ទីបំផុត មន្រ្តីជាន់ខ្ពស់ទូតចិន ចេញមុខពង្រឹងសន្តិសុខ នៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ភារៈធារី នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើបញ្ហារួមគ្នាដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ។
បច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគចិនចាប់កំពុងអារម្មណ៍ខ្លាំងលើខេត្តជាប់ឆ្នេរ១នេះ ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។
លោក ជា លី ភារៈធារី នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមស្ថានទូតចិន និងប្រទេសចិន សូមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា និងប្ដេជ្ញាជំរុញអោយមានការអភិវឌ្ឍថែមទៀតលើវិស័យវិនិយោគ និងសន្តិសុខផងដែរ។
លោក បានបញ្ជាក់ថា ប្រសិនបើមានជនជាតិចិនណាបានមកបង្កបញ្ហានៅខេត្តព្រះសីហនុ សូមអាជ្ញាធរខេត្តព្រះសីហនុ ជួយផ្ដល់ដំណឹងទៅស្ថានទូតផង ដើម្បីជួយសហការដោះស្រាយ ធ្វើយ៉ាងណាអោយសាធារណជនទូទៅអាចផ្ដល់សេចក្ដីទុកចិត្តបាន។
ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ស្វាគមន៍អ្នកវិនិយោគ និងទេសចរណ៍គ្រប់សញ្ជាតិ ដោយមិនប្រកាន់ថាសាសន៍ណាឡើយ។
លោក បញ្ជាក់ថា៖ សូមធានាចំពោះសន្តិសុខ សុវត្ថិភាពជូនទាំងពលរដ្ឋខ្មែរ អ្នកវិនិយោគ និងភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ។ ឯកឧត្ដមបន្តថា ព្រះសីហនុមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារទប់ស្កាត់ ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព។
សូមបញ្ជាក់ថា បើតាមឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា សព្វថ្ងៃនេះនៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគច្រើន ដែលក្រុមហ៊ុនច្រើនជាងគេគឺ មកពីប្រទេសចិនប្រមាណ ពី៦០% ទៅ ៧០%។