ចេញ​​តម្លៃ Galaxy Note9 ទំហំ​ ៥១២ GB ឃើញ​អាច​ស្លុត

  • 2018-07-24 07:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្លង​មក​មាន​ចចាមអារ៉ាម​ចេញ​ផ្សាយ​ជា​ច្រើន​​លើក​​ថា​ Galaxy Note9 នឹង​មាន​អង្គ​ផ្ទុក​ទំហំ​ដល់​ ៥១២ GB។​​​​​ខណៈ​នេះ​ មាន​ដំណឹង​ថ្មី​ចុង​ក្រោយ​ បាន​​បញ្ជាក់​ជា​ថ្ម​ពី​ទំហំ​អង្គ​ផ្ទុក​របស់​ Galaxy Note9 រួម​ជា​មួយ​តម្លៃ។

រូបភាព Render ផ្លូវការនៃ Galaxy Note9

តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ SamMobile បាន​បញ្ជាក់​ថា​ Galaxy Note9 ពិត​ជា​មាន​អង្គ​ផ្ទុក​ទំហំ​ដល់​ ៥១២ GB ហើយ​​ជម្រើស​ទំហំ​អង្គ​ផ្ទុក​តូច​បំផុត​គឺ​មាន​ចាប់​ពី​ ១២៨ GB ឡើង​ទៅ មិន​មែន​ ៦៤ GB ដូច​មុន​នោះ​ទេ។

រូបភាព Render ផ្លូវការនៃ Galaxy Note9

បន្ថែម​ពី​នេះ​គេ​ដឹង​ថា​ Galaxy Note9 ​នឹង​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ **១ ០៥០ អឺរ៉ូ (ស្មើ​ប្រមាណ​ ១ ២៣០ ដុល្លារ) ** រហូត​ដល់​ ១ ២៥០ អឺរ៉ូ (ស្មើ​ប្រមាណ ១ ៤៦០ ដុល្លារ) ជា​តម្លៃ​សម្រាប់​លក់​លើ​ទីផ្សារ​អឺរ៉ុប។ បញ្ជាក់​ថា​​តម្លៃ​លក់​នៅ​អឺរ៉ុប​គឺ​បូក​បន្ថែម​អត្រា​ពន្ធ​ ២០% ហេតុ​នេះ​លើ​ទីផ្សារ​ដទៃ​អាច​មាន​តម្លៃ​ធូរ​ជាង​នេះ៕​​​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង