គួរឲ្យភ្ញាក់ផ្អើល! ភពអង្គារនឹងបង្ហាញខ្លួនព្រមគ្នាជាមួយចន្ទគ្រាសយូរបំផុតប្រចាំសតវត្ស

  • 2018-07-25 03:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចន្ទគ្រាស​យូរ​បំផុត​ប្រចាំ​សតវត្ស​ទី​២១ ត្រូវ​បាន​រាយការណ៍​ថា​នឹង​បង្ហាញ​ខ្លួន​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៨ ខែ​កក្កដា ឆ្នាំ២០១៨ ខាង​មុខ​ដោយ​មាន​រយៈពេល​សរុប​ជិត​២ម៉ោង​ឯណោះ។

ជាមួយ​គ្នា​នេះ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ គឺ​ភព​អង្គារ​នឹង​ឈាន​ដល់​ចំណុច​ភ្លឺ​ខ្លាំង​បំផុត​កម្រ​មាន​ ដែល​​អាច​បង្ហាញ​ខ្លួន​ពី​ក្រោម​ចន្ទគ្រាស​ពណ៌​ក្រហម​ផ្ទាល់​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​តែ​ម្ដង។ លើស​ពី​នេះ​ទៀត ភព​អង្គារ​នឹង​ឈាន​មក​ជិត​ផែនដី​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ២០០៣ មក​ក្នុង​ចម្ងាយ ៥៧,៦ លាន​គីឡូម៉ែត្រ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨ ប្រជាជន​កម្ពុជា​នឹង​អាច​មើល​ចន្ទគ្រាស​ចាប់​ពី​វេលា​ម៉ោង ២៖៣០នាទី​ព្រឹក ដល់ ៤៖១៣នាទី​ព្រឹក ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ចន្ទគ្រាស​ដែល​បង្ហាញ​ខ្លួន​យូរ​បំផុត​ប្រចាំ​សតវត្ស​ទី​២១៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី