មិនធ្លាប់ដឹង! តាមពិត អវកាសយានិកអាមេរិក ក៏អាចបោះឆ្នោតបានដែរ

  • 2018-07-28 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ អវកាសយានិក​គ្រប់​រូប​អាច​ចូល​រួម​បោះ​ឆ្នោត​បាន បើ​ទោះ​ជា​កំពុង​ស្ថិត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​ក៏​ដោយ។

យោង​តាម Forbes ឲ្យ​ដឹង​ថា អវកាសយានិកអាមេរិក​មួយ​រូប​គឺ​លោក David Wolf បាន​បោះឆ្នោត​ពី​អវកាស​ដំបូង​គេ​បង្អស់​កាល​ពី​ឆ្នាំ ១៩៧៧។ ការ​បោះ​ឆ្នោត​របស់​លោក​ប្រព្រឹត្ត​ទៅ​ដោយ សមាជិក​សភា​រដ្ឋ Texas អនុញ្ញាត​ឲ្យ​ផ្ញើ​ទម្រង់​​សន្លឹក​ឆ្នោត​តាម​រយៈ​អ៊ីមែល​ទៅ​កាន់​លោក David ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​បេសកកម្ម Houston។ ក្រោយ​ពេល​ដែល​លោក​បាន​ជ្រើស​រើស​ក្នុង​សន្លឹក​ឆ្នោត​រួច​ហើយ ទម្រង់​សន្លឹក​ឆ្នោត​នេះ​នឹង​ត្រូវ​ផ្ញើ​មក​កាន់​ផែន​ដី​វិញ ដើម្បី​ចម្លង​ជា​ច្បាប់​រឹង។

(លោក David Wolf)

គួរ​ឲ្យ​ដឹង​ថា សន្លឹក​ឆ្នោត​របស់​អវកាសយានិក​ទាំង​អស់ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ជាមួយ​សន្លឹក​ឆ្នោត​របស់​ប្រជាជន​រាប់​លាន​នាក់​ផ្សេង​ទៀត​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Businessinsider | Mentalfloss   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម