មកស្គាល់តួឯកស្រីរឿង "Mission: Impossible Fallout” មានសម្រស់ស្រស់ស្អាតដូចម្ចាស់ក្សត្រី
- 2018-07-26 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់តួឯកស្រីរឿង "Mission: Impossible Fallout” មានសម្រស់ស្រស់ស្អាតដូចម្ចាស់ក្សត្រី
ចន្លោះមិនឃើញ
តារាសម្ដែង Rebecca Ferguson បានបង្ហាញខ្លួននៅក្នុងសេរីរឿង Mission Impossible ម្ដងរួចមកហើយ កាលពីឆ្នាំ ២០១៥ នៅក្នុងរឿង "Mission Impossible: Rougue Nation”។ ពេលនេះនាងត្រលប់មកវិញដោយ សម្ដែងជាតួអង្គអ្នកស៊ើបការណ៍សញ្ជាតិអង់គ្លេស។ ដោយសារតែសម្រស់ស្រស់ស្អាតនិង សមត្ថភាពក្នុងការសម្ដែង Rebecca បានធ្វើឲ្យអ្នកទស្សនាកោតសរសើរនាងតាំងពីដើមរហូតដល់ចប់។ នៅក្នុងសាច់រឿងថ្មីនេះ នាងសម្ដែងជាតួអង្គដែលមានភាពច្របូកច្របល់បន្តិច ដោយមានឈុតឆាកប្រដេញគ្នាជាមួយតួអង្គ Tom Cruse ខ្លះៗ។
គិតត្រឹមពេលនេះ Rebecca មានវ័យ ៣៤ឆ្នាំហើយ ដោយមានឈ្មោះពិតថា Rebecca Louis Sundström ដែលមានសញ្ជាតិស្វីសនិងអង់គ្លេស។ នាងចាប់ផ្ដើមល្បីឈ្មោះបន្ទាប់ពីសម្ដែងជាតួអង្គ Queen Elizabeth នៅក្នុងសេរីរឿងភាគ "The White Queen” ឆ្នាំ ២០១៣។ ក្រោយមកនាងបានបង្ហាញនៅក្នុងភាពយន្តល្បីៗដូចជា "Mission: Impossible – Rogue Nation” ឆ្នាំ ២០១៥ និង "Life” ឆ្នាំ ២០១៧ "The Greatest Showman” ឆ្នាំ ២០១៧ និង "Mission: Impossible – Fallout” ឆ្នាំ២០១៨។
តោះ! អីចឹងមកមើលរូបរាងខ្លះៗបង្ហាញពីសម្រស់នាងបន្តិចមើល៍៖
ភាពយន្ត "Mission: Impossible – Fallout” នឹងចាប់ដាក់បញ្ចាំងជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃស្អែកនេះហើយ៕