ភាពយន្តថ្មីស្នាដៃផលិតករជើងចាស់ ប៉ាន់ រិទ្ធី នឹងបញ្ចាំងបើកឆាកនៅ Venice Film Festival​​

  • 2018-07-27 03:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្ត Venice Film Festival លើកទី៧៥ ត្រូវបានប្រារព្ធនៅថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ជាមួយខ្សែភាពយន្តល្បីៗមកពីបណ្ដាប្រទេសអភិវឌ្ឃ ពិសេសបែក អ៊ឺរ៉ុប តែក្នុងនោះភាពយន្តខ្មែរ ចំណងថា «Graves Without a Name» ផលិតដោយផលិតករភាពយន្តជើងចាស់ លោក ប៉ាន់ រិទ្ធី ។

លោក ប៉ាន់ រិទ្ធី

«Graves Without a Name» ខ្សែភាពយន្តឯកសារបង្ហាញវត្តមានអ្នកនៅរស់រានមានជីវិត បានឆ្លងកាត់អតីតកាល ទារុណកម្ម និងការ​ធ្វើទុក្ខបង្អត់អាហារ ធ្វើការលើសកម្លាំង និងរូបភាពចងចាំនូវអំពើព្រៃផ្សៃជាច្រើនទៀតក្នុងរបបខ្មែរក្រហម ដែលសាក្សីនៅរស់នឹងពន្យល់ប្រាប់ក្នុងខ្សែរឿង​មួយនេះ។

តាមរយៈមហោស្រពភាពយន្ត Venice Film Festival ខ្សែភាពយន្តដែលបានជាប់ឈ្មោះសម្រាប់ប្រកួតប្រជែងទាំង១១ រឿងក្នុងកម្មវិធីនេះ សុទ្ធតែនឹងចាក់បញ្ចាំងជាលើកដំបូងបង្អស់ ហើយក្នុងនោះក៏មានខ្សែភាពយន្តចំនួន ៦រឿង​ទៀត​ដែល​ដឹកនាំ​ដោយ​អ្នក​ដឹកនាំស្រ្តី ស្រប​ពេល​ដែល​ភាពយន្ត​ផ្សេង​ទៀត​ សុទ្ធ​តែ​មាន​តួអង្គ​សំខាន់​ជា​មនុស្ស​ស្រី។ 

លោក ប៉ាន់ រិទ្ធី ពីមហោស្រព Fiff

លោក រិទ្ធី ប៉ាន់ ជាផលិតករជើងចាស់ ម្នាក់ដែលស្នាដៃរបស់លោក​រៀបរាប់ពីកម្ពុជា​នីមួយៗ​តែងតែ​មាន​ឱកាស​បង្ហាញ​វត្តមាន​តាម​បណ្ដាមហោស្រព​ភាពយន្ត​អន្តរជាតិ។ ភាពយន្ត​ទាំងអស់​នោះ​មាន​ដូចជា​រឿង​ Rice People ឆ្នាំ ១៩៩៤, រឿង «S-21: The Khmer Rouge Killing Machine » ឆ្នាំ ២០០៣ រឿង «The Missing Picture» ឆ្នាំ ២០១៣ ដែលជាប់ការជ្រើសរើសប្រកួតក្នុងកម្មវិធីមហោស្រពភាពយន្ត និងពានរង្វាន់ Oscar កាលពីឆ្នាំ ២០១៣។

រូបភាពមួយក្នុងភាពយន្ត «Graves Without a Name»

ជាពិសេសលោក ប៉ាន់ រិទ្ធី ក៏ជាផលិតករ រឿងខ្នាតធំរបស់ Holywood រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាមួយអ្នកស្រី Angelina Julie និងមានខ្សែភាពយន្តបរទេសមួយចំនួនទៀតដែលជាស្នាដៃរួមផលិត ឬផ្តល់ប្រឹក្សាពេលថតនៅប្រទេសកម្ពុជាដោយ ប៉ាន់ រិទ្ធី។

ជុំវិញ ភាពយន្តរឿង «Graves Without a Name» ជាភាពយន្តឯកសារក្រោយគេបំផុតហើយដែលធ្វើរួចក្នុងឆ្នាំ ២០១៨ ហើយមានវត្តមានក្នុងមហោស្រពភាពយន្ត Venice Film Festival ហើយត្រូវបានគេបញ្ជាក់ថានឹងត្រូវបង្ហាញវត្តមានមុនគេបំផុតក្នុងមហោស្រពភាពយន្តមួយនេះ៕

វីដេអូខ្លី រឿង «Graves Without a Name»

អត្ថបទ៖ Sunny