តារាសាច់​សខ្ចី ​​​អែន ឌី មិន​ទាន់​កែសម្ផស្ស មកពីមូលហេតុអីចឹងសោះ!

  • 2018-07-28 07:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សាច់​ស​ដូច​បណ្ដូល​ចេក លោក អែន ឌី ប្រាប់​ថា លោក​មិន​ទាន់​ចាប់​អារម្មណ៍​លើ​រឿង​កែ​សម្ផស្ស​​នៅ​ឡើយ​ទេ​ក្នុង​វ័យ​នេះ ព្រោះ​​លោក​​កំពុង​ពេញ​ចិត្ត​សម្រស់​លើ​ផ្ទៃ​មុខ​​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​អាច​ទទួល​យក​បាន​ហើយ។ តែ​បើ​ពេល​ចូល​វ័យ​ជ្រេ​ជា​ង​នេះ​បន្តិច ហើយ​ឃើញ​ថា​មាន​ចំណុច​ខ្វះ​ខាត មិន​ត្រូវ​ចិត្ត​ នោះ​លោក​នឹង​កែ​សម្ផស្ស​។​​​​

​ម្ចាស់​បទ "​នឹក​បង​ ៥០%​” បន្ត​ថា ​នៅ​បណ្ដាល​ប្រទេស​ផ្សេងៗ ការ​កែ​សម្ផស្ស​ជា​រឿង​ពេញ​និយម​បំផុត មិន​ថា​នារី​ និង​បុរស​នោះ​ទេ គឺ​សុទ្ធ​តែ​ចង់​ស្អាត​ដូច​គ្នា។ សម្រាប់​លោក​វិញ​ ក៏​ដូច​គ្នា ប៉ុន្តែ​ស្ថិត​ក្នុង​វ័យ​ ៣៨ ឆ្នាំ​នេះ លោក អែន ឌី​ យល់​ថា​ មិន​ទាន់​ជា​វ័យ​ត្រូវ​ទៅ​កែ​សម្ផស្ស​នោះ​ទេ​ ព្រោះ​ពេល​នេះ ​លោក​នៅ​ពេញ​ចិត្ត​លើ​មុខ​មាត់​និង​សម្រស់​របស់​លោក។​ បើ​ចូល​វ័យ​ជ្រេ មាន​ស្បែក​យារ​ធ្លាក់ ឬ ភ្នែក​ជ្រួញ​ជា​ដើម លោក​ទំនង​អាច​ចាប់​អារម្មណ៍​លើ​ការ​កែ​សម្ផស្ស។

" ​ពេល​នេះ ខ្ញុំ​ឃើញ​ថា​មិន​មាន​ចំណុច​ណា​ដែល​ខ្វះ​ខាត​នោះ​ទេ ​គឺ​នៅ​អាច​ទទួល​យក​បាន​។ ប៉ុន្តែ​បើ​ថ្ងៃ​ណាមួយ ឬ​អាយុ​ខ្ញុំ​កាន់​តែ​ច្រើន ​មាន​ចំណុច​ណា​មិន​អាច​ទទួល​យក​បាន ​ខ្ញុំ​នឹង​កែ​សម្ផស្ស​" ។ នេះ​បើ​តាម អតីត​ក្រុម 4 Strong ​ បញ្ជាក់​។ ​​

តារា​ប្រុស​រូប​នេះ បន្ថែម​ថា លោក​គ្រាន់​ចាក់​វីតាមីន​លើ​ផ្ទៃ​មុខ​សិន​ប៉ុណ្ណោះ ដោយសារ​អាយុ​របស់​លោក​កាន់​តែ​ច្រើន។ ម្យ៉ាង​ទៀត លោក​ត្រូវ​ថត​ជា​រៀង​រាល់​ថ្ងៃ ​ផ្ទៃ​មុខ​ប្រឈម​នឹង​កម្ដៅ​ថ្ងៃ​ផង​ មុខ​ស្ងួត​ផង​ ដូច្នេះ​ត្រូវ​បំពេញ​បន្ថែម​ផ្នែក​វីតាមីន ដើម្បី​ឲ្យ​ក្មេង​ស្អាត ភ្លឺ​រលោង។

​តារា​ប្រុស​ចូលចិត្ត​ថត​រូប​បែប​សិច​ស៊ី និយាយ​ថា ការ​កែ​សម្ផស្ស​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ ព្រោះ​ពេល​បុរស​និង​ស្រ្តី​មាន​សម្រស់​ស្រស់​ស្អាត ​ពេល​ទៅ​និយាយ​ ឬ​ ទំនាក់​ទំនង​ការងារ​ជាមួយ​អ្នក​ណា ​​នឹង​មាន​ភាព​ជឿ​ជាក់​មួយ​កម្រិត​ផង​ដែរ៕ ​​​

អត្ថបទ៖ លឹម សុនា