តារា​៣ដួង​ ចាយ​ប្រាក់​រាប់​ពាន់​ដុល្លារ​ពត់​ធ្មេញ តែ​លទ្ធ​ផល​ហួស​ស្មាន

  • 2018-07-28 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ពត់​ធ្មេញ​​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​វិស័យ​សិល្បៈ បាន​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ ដើម្បី​ទទួល​បាន​ធ្មេញ​កាន់តែ​ស្រស់​ស្អាត។ តារា​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ ដើម្បី​​ពត់​ធ្មេញឲ្យស្អាត រាបស្មើ ​ពេល​សើច​ទៅ​ មានទំនុកចិត្ត។ ប៉ុន្តែ តារា​ចំនួន​៣​ដួង​ ​ដូច​ជា លោក នី​កូ អ្នក​នាង​ឌុច សោភា និង កញ្ញា សាឡាត់ ស្រី​ឡាង ក៏​បាន​ពត់​ធ្មេញ​ដែរ តែ​លទ្ធផល​ក្រោយ​ពត់​ធ្មេញ ហាក់​ដូច​ជា​មិន​មាន​អ្វី​ប្រែ​ប្រួល​ច្រើននោះ​ទេ។

​អ្នក​គាំ​ទ្រ​ជា​ច្រើន​មើល​ឃើញ​ថា នេះ​ដោយសារ​តែ​ធ្មេញ​ពី​កំណើត​របស់​តារា​ល្បី​ៗ​ទាំង​នេះ ស្អាត​ស្រាប់​ទៅ​ហើយ ដូច្នេះ​ទោះ​ពួក​គេ​ខំ​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ ពត់​ធ្មេញ​ឲ្យ​ស្អាត​យ៉ាងណា​ ក៏​មុន​និង​ក្រោយ​ពត់ ហាក់​មិន​សូវ​មាន​ភាព​ខុស​គ្នា គួរ​កត់​សម្គាល់​ដែរ។ តែ​អ្នក​ទាំង​បី ចង់​ឲ្យ​មាន​ភាព​កាន់​តែ​ជឿជាក់ និងទំនុកចិត្ត​ពេល​សើច ទើប​បន្ថែមសម្រស់​ ដោយការពត់ធ្មេញ។

អ្នក​នាង​ ឌុច សុភា ៖ ​នៅ​ពេល​តារា​សម្ដែង​រូប​នេះ សើច​បង្ហាញ​ធ្មេញ​ពត់ មាន​អ្នក​គាំ​ទ្រ​របស់​នាង​ជា​ច្រើន​និយាយ​ថា ឌុច សុភា ស្អាត​ប៉ុណ្ណឹង​ហើយ នៅ​ទៅ​ពត់​ធ្មេញ​ទៀត។ ​ក្រោយ​ពត់​រួច អ្នក​គាំ​ទ្រ​សង្កេត​ឃើញ​ថា សម្រស់​ធ្មេញ​របស់​តារា​រូប​នេះ ហាក់​មិន​សូវ​មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ។​

មុនពត់
ពេលកំពុងពត់
ក្រោយពត់

សាឡាត់ ស្រី​ឡាង៖ បាន​ចំណាយ​ប្រាក់​ ១ ៥០០ដុល្លារ លើ​ការ​ពត់​ធ្មេញ។ មិន​ខុស​គ្នា​ប៉ុន្មាន តារា​ស្រី​រូប​នេះ ក៏​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ធ្លាប់ចោទសួរថា ស្រីឡាង ធ្មេញស្អាតហើយ ម្តេចទៅពត់ធ្មេញទៀតអ៊ីចឹង។ ក្រោយ​ពត់​ធ្មេញរួច គេសង្កេតឃើញ មិន​សូវ​មាន​ភាព​ខុស​គ្នា​ច្រើន​ដែរ គ្រាន់​តែ​ស្រក​គីឡូ​ជាង​មុន​ប៉ុណ្ណោះ។

មុនពត់ធ្មេញ
ពេលកំពុងពត់
ក្រោយពត់រួច

នី​កូ៖ ​បើ​និយាយ​ពី​តារា​ពូ​កែ​លេង​ស្ទីល​តែង​ខ្លួន​នេះ​វិញ ចំណាយ​ពេល​ពត់​ធ្មេញ​ ទាំង​ដែល​ធ្មេញ​កំណើត​លោក​ស្អាត​ស្រាប់។ ទោះយ៉ាងណា មុននិងក្រោយពត់ កម្លោះសង្ហារូបនេះ ក៏ត្រូវ​អ្នកគាំទ្រមើលឃើញ​ថា មិន​សូវមាន​ភាព​ខុសគ្នាខ្លាំង​លើ​សម្រស់ធ្មេញ​នោះ​ឡើយ៕

មុនពត់

ពេលកំពុងពត់
ក្រោយពត់

​​​

អត្ថបទ៖ លឹម សុនា