​ស្បែក​ជើង​ Jordan ២០​​​​គូ​​នេះ​សុទ្ធ​តែ​តម្លៃ​រាប់​ពាន់​ដុល្លារ​ អាច​ទិញ​ឡាន​បាន​

  • 2018-07-30 04:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​លេង​បាល់​បោះ​អាជីព​អាមេរិក​ Michael Jordan បាន​ប្រកប​អាជីព​របស់​ខ្លួន​​​រយៈ​យូរ​បំផុត​រហូត​ដល់​១៥​រដូវ​កាល​​ក្នុង​សមាគម​បាល់បោះ​ជាតិ​អាមេរិក​។ លោក​បាន​ចូល​និវត្តន៍​​នៅ​ឆ្នាំ​២០០៣។

លោក Michael Jordan (រូបថត៖ fathead.com/nba)

ក្នុង​អាជីព​ លោក​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​បាល់​បោះ​អាមេរិក​៦​​ដង​ ជាប់​ជា​កីឡាករ​ល្អ​បំផុត​វគ្គ​ផ្តាច់​ព្រ័ត្រ​៦​ដង​ ជាប់​កីឡាករ​ល្អ​បំផុត​​ពេញ​មួយ​រដូវ​កាល​​៥​ដង ជា​កីឡាករ​រក​ពិន្ទុ​បាន​ច្រើន​ជាង​គេ​បំផុត​១០​ដង​ ជាប់​ជា​ NBA All Star ១៥​ដង​ ជាប់​ជា​កីឡាករ​ឆ្នើម​ក្នុង​ NBA All Star Game ៣​ដង​ ជាប់​ ALL NBA ១១​ដង​ ជាប់​ជា​​ក្រុម​ការពារ​ NBA All Defensive First Team ៩​ដង​ និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត​ក្នុង​អាជីព។

លោក Michael Jordan (រូបថត៖ fathead.com/nba)

បើ​និយាយ​ពី​ស្បែក​ជើង​វិញ លោក​ប្រើ​សុទ្ធ​តែ​​មាន​តម្លៃ​​ខ្ពស់​បំផុត​ដើម្បី​ឲ្យ​ការ​​លេង​បាល់បោះ​របស់​លោក​​ទទួល​បាន​ជោគជ័យ។ តាម​វិបសាយ​ The Richest បង្ហាញ​​ស្បែក​ជើង​២០​គូ​ដែល​លោក​ Michael Jordan ធ្លាប់​ប្រើ​ក្នុង​អាជីព​របស់​លោក​សុទ្ធ​តែ​មាន​តម្លៃ​ខ្ពស់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

ខាង​ក្រោម​ជា​ស្បែក​ជើង​២០​គូ​ និង​តម្លៃ​របស់​វា​

​ស្បែក​ជើង​ CONVERSE FASTBREAK, WORN BY MJ តម្លៃ​ ១៩០ ៣៧៣​ដុល្លារ​ ស្បែក​ជើង​ FLU GAME, AIR JORDAN 12, WORN BY MJ តម្លៃ ១០៤ ០០០​ដុល្លារ​ ស្បែក​ជើង​ A SINGLE AIR JORDAN 1 PROTOTYPE តម្លៃ​៥០​ ០០០​ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 3 'UNC' តម្លៃ​ ១២​ ០០០ ​ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 5 'PRFC' តម្លៃ​៨ ១០០ ​ដុល្លារ​​ ស្បែក​ជើង​ AIR JORDAN 5 ORIGINAL តម្លៃ​ ១០ ០០០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 11 'BLACKOUT តម្លៃ​ ១១ ២៦៧​ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 1 'BLACK AND GOLD តម្លៃ​ ២៥ ០០០​ ដុល្លារ​​ ស្បែក​ជើង​ AUTOGRAPHED, AIR JORDAN SILVER SHOE – $60,000 ស្បែក​ជើង​ AIR JORDAN 2 ORIGINAL  តម្លៃ​ ៣១ ០០០​ដុល្លារ​ ស្បែក​ជើង​ AUTOGRAPHED, AIR JORDAN 1, ORIGINAL តម្លៃ​ ២៥​ ០០០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 4 តម្លៃ​ ៣៧​ ៥០០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 14 'GOD'S PLAN' តម្លៃ​ ២៥​ ០០០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 8 'KENTUCKY MADNESS តម្លៃ​ ២៥​ ០០០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 6  តម្លៃ​ ២៥​ ០០០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 5 'TRANSFORMERS' តម្លៃ​ ២៥​ ០០០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 3 'KOBE PACK' តម្លៃ​ ២២​ ៥០០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 4 'CARHARTT X EMINEM' តម្លៃ​ ២៣​ ៧៥០​ ដុល្លារ​ ស្បែក​ជើង​ AIR JORDAN 4 'UNDEFEATED' តម្លៃ​ ១៧​ ៥០០​ ដុល្លារ​​ ស្បែក​ជើង​ AIR JORDAN 3 'GRATEFUL' តម្លៃ​ ១២​ ០០០​ ដុល្លារ​

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី