Arnold សម្រុក​ថត​រឿង​ "Terminator” វគ្គ​ថ្មី​ ខណៈ​ពេល​ទើប​តែ​វះ​កាត់​បេះ​ដូង

  • 2018-08-01 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង​ជើង​ចាស់ Arnold Schwarzenegger ត្រលប់​មក​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​វិញ​ហើយ។ ទោះ​បី​ជា​មាន​វ័យ​ចំណាស់​មែន​ ប៉ុន្តែ​លោក​នៅ​តែ​មាន​បំណង​សម្រេច​ការងារ​ជា​តារា​សម្ដែង ដោយ​ត្រលប់​មក​ថត​រឿង "Terminator” វគ្គ​ថ្មី​ ទាំង​ដែល​ខ្លួន​មាន​វ័យ​៧១​ឆ្នាំ។

លោក Arnold បាន​បញ្ជាក់​ថា​ពេល​នេះ​លោក​ថត​បាន​ពាក់​កណ្ដាល​ហើយ ចំពោះ​សាច់​រឿង​វគ្គ​ថ្មី ដោយ​ឡែក​ព័ត៌មាន​នេះ​ទទួល​បាន​ ៤​ខែ​ក្រោយ​លោក​បាន​ធ្វើ​ការ​វះ​កាត់​បេះ​ដូង​។

កាល​ពី​ចុង​ខែ​មិនា តារា​រូប​នេះ​បាន​ធ្វើ​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​គ្រឿង​ក្នុង​បេះ​ដូង​ ដែល​បាន​ដាក់​ចូល​ក្នុង​ខ្លួន​លើក​ដំបូង​កាល​ពី​ឆ្នាំ ១៩៩៧ បន្ទាប់​ពី​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ។ ការ​ផ្លាស់​ប្ដូរ​គឺ​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​តែ​១០​ទៅ​១៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី CNN។ អីចឹង​ហើយ​ទើប​ការ​វះកាត់​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​តក់ស្លុត​ប៉ុន្មាន​ទេ ព្រោះ​លោក​បាន​ត្រៀម​ចិត្ត​ទុក​ជា​មុន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ពិត​ជា​មាន​ការ​លំបាក​យ៉ាង​ច្រើន​ជុំ​វិញ​ការ​ព្យាបាល​ខ្លួន​ឲ្យ​មាន​សុខភាព​ប្រក្រតី​ឡើង​វិញ​ ក្រោយ​ការ​វះកាត់​នេះ។

អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​បំផុត​គឺ Arnold បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ Instagram កាល​ពី​ម្សិល​មិញ​នេះ​ បង្ហាញ​ពី​ខ្លួន​កំពុង​តែ​ហាត់​ប្រាណ​នៅ​ Gym ធ្វើ​តែ​មិន​ដឹង។​ គូស​បញ្ជាក់​ថា ភាពយន្ត​ថ្មី​ដែល​លោក​ថត​នេះ គឺ​នឹង​ពាក់ព័ន្ធ​ជាមួយ​រឿង "Terminator” វគ្គ​ដំបូង​និង​ទី​២ ពោល​គឺ​រឿង​​ទាំង​២​ដែល​ដឹក​នាំ​រឿង​ដោយ​លោក David Cameron នេះ​បើ​តាម​សារព័ត៌មាន CBR។

Arnold សម្ដែង​ក្នុង​រឿង "Terminator 2"

ភាពយន្ត​នេះ​គ្រោង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ឆ្នាំ ២០១៩​ ដឹក​នាំ​រឿង​ដោយ​លោក Tim Miller ព្រម​ទាំង​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Linda Hamilton, Machkenzie Davis, Gabriel Luna, Natalia Reyes និង Deigo Boneta៕

​​

ប្រភព៖ goalcast   ប្រែ​សម្រួល៖ ធារ៉ូ