រសៀល​នេះ​ U16 កម្ពុជា អាច​យក​ ៣ ពិន្ទុ​ពី​ទីម័រខាងកើត​​បាន​អត់?

  • 2018-08-02 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ U16 កម្ពុជា នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​បាល់ទាត់ U16 ​ទីម័រខាងកើត​នៅ​ម៉ោង ៣:៣០ នាទី​​ល្ងាច​នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ AFF U-16 Championship 2018។

(រូបថត៖ FFC)

U16 កម្ពុជា​រក​បាន ៣ ពិន្ទុ​ដោយ​​លត់​ក្រុម​ U16 ហ្វីលីពីន ៥-១ ប៉ុន្តែ​ពួក​គេ​បាន​បរាជ័យ​ក្រុម​ខ្លាំង​វៀតណាម ១-០ កាល​ប្រកួត​បើក​ឆាក​ដំបូង​ក្នុង​ពូល A។ ខណៈ​ទីម័រខាងកើត​ជា​ក្រុម​ស្ថិត​នៅ​លេខ​​៥​​ក្បែរ​បាត​រាង​មាន ០ ពិន្ទុ​ស្មើ​ហ្វីលីពីន ពោល​គឺ​ក្រុម​នេះ​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​ដំបូង​របស់​ខ្លួន​ឡើយ ដោយ​ចាញ់​ទាំង​ពីរ​ក្នុង​ចំណោម​២​លើក​កន្លង​មក។

គូ​ប្រកួត​ថ្ងៃ​នេះ​៖

  • U16 កម្ពុជា ប៉ះ​ U16 ទីម័រខាងកើត ម៉ោង ៣:៣០ នាទី​

  • U16 ហ្វីលីពីន ប៉ះ U16 មីយ៉ាន់ម៉ា

  • U16 វៀតណាម ប៉ះ U16 ​ឥណ្ឌូណេស៊ី

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី