នាយ ព្រែក កំណត់ថ្ងៃចូលរោងការ ក្រោយភ្ជាប់ពាក្យទុក ២ឆ្នាំ

  • 2018-08-02 06:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ពិធី​ករ​ ខេង រតនៈ ហៅ​នាយ ព្រែក បាន​កំណត់​ថ្ងៃ​ចូល​រោង​ការ​ហើយ ក្រោយ​ពី​ភ្ជាប់​​ពាក្យ​ទុក​២ឆ្នាំ​ជាមួយ​កូន​ក្រមុំ​អ្នក​ខេត្ត​កំពង់​ចាម​ មិន​មែន​ជា​អ្នក​សិល្បៈ​កាល​ពី​ថ្ងៃ​ទី​៦ ខែ កញ្ញា ឆ្នាំ ២០១៦។

កូន​ប្រុស​ពៅ​យាយ យ៉យ ថា ខ្លួន​​ជាមួយ​គូ​ដណ្ដឹង​ព្រម​ទាំង​ក្រុម​គ្រួសារ​សង្ខាង​​បាន​សម្រេច​គ្នា​ច្បាស់​លាស់​​ហើយ​ថា នឹង​ចូល​រោង​ការ​នៅ​ចុង​ឆ្នាំ​ ២០១៩ ខាង​មុខ​​នេះ។ ដោយ​​មិន​ចង់​បង្អង់​យូរ​តទៅ​ទៀត​ ព្រោះ​ម្នាក់​ៗ​បាន​មើល​ចិត្ត​ថ្លើម​គ្នា​​ច្រើន​ឆ្នាំ​ដែរ​ហើយ ទាំង​មុន​​និង​ក្រោយ​​ភ្ជាប់​ពាក្យ។

រីឯ​ទី​​តាំង​មង្គល​ការ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯណា​នោះ​នាយ ព្រែក និង គូ​ដណ្ដឹង​មិន​ទាន់​​ដឹង​ច្បាស់​ថា គួរ​ធ្វើ​នៅ​ភ្នំពេញ ឬ នៅ​កំពង់ចាម​ ដោយ​សារ​តែ​អំឡុង​ពេល​នេះ​កំពុង​តែ​ពិភាក្សា​គ្នា​អំពី​រឿង​នេះ​ដែរ។ តែ​បើ​ធ្វើ​នៅ​កំពង់ចាម​នាយ និង គូ​ដណ្ដឹង នឹង​​មក​កាត់​ចំណង​ដៃ​នៅ​ភ្នំពេញ​ម្ដង​ទៀត ដើម្បី​អញ្ជើញ​មិត្តភ័ក្ដិ​សិល្បៈ​​​ក្មេង​ចាស់​ប្រុស​ស្រី​ច្រើន​ជំនាន់​ចូល​​រួម​ក្នុង​ពិធី​ឱឡារិក​មួយ​នេះ។

​​តួ​ឯក​ប្រុស​ក្នុង​រឿង"ធនញ្ជ័យ" ថា៖" ធ្វើ​នៅ​កំពង់​ចាម ឆ្ងាយ​ដូច្នេះ​ពិបាក​អញ្ជើញ​មិត្តភ័ក្ដិ​សិល្បៈ​ឲ្យ​ចូល​រួម​បន្តិច។​ តែ​បើ​ធ្វើ​នៅ​ភ្នំពេញ ពួក​គាត់​អត់​ពិបាក​មក​ចូល​រួម​ទេ នឹង​មក​ចូល​រួម​ច្រើន​កុះករ"។​

អត្ថបទ៖ ឆុង ស៊ីណាន