Apple ធ្លោយបញ្ជាក់ថាពិតជាមាន iPhone X Plus មែន

  • 2018-08-06 03:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​កកូរកកាយ​កូដ​នៅ​ក្នុង​ iOS 12 Beta 5 ដែល​ Apple ទើប​បាន​បញ្ចេញ​ថ្មីៗ​នេះ គេ​បាន​ប្រទះ​ឃើញ​​រូប​ Icon ដែល​ជា​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ដំបូង​នៃ​វត្តមាន​ iPhone X Plus។

រូប​ Icon ថ្មី​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ PassKitUIFoundation ដែល​ប្រើ​សម្រាប់​រក្សា​ទុក​ Interface នៃ​ iOS Wallet។ បើ​ប្រៀប​ធៀប​នឹង​ Icon រូប​ iPhone X ដែល​មាន​កន្លង​មក​ គេ​សង្កេត​ឃើញ​ថា​ រូប​ Icon ថ្មី​នេះ​មាន​​ប្រវែង​ខ្ពស់​ជាង​ iPhone X និង​មាន​រក្សា​ក្បាល​ឆក​ដូច​ដើម ហើយ​គេ​សន្និដ្ឋាន​ថា​ជា​ Icon តំណាង​ឲ្យ​ iPhone X Plus ចេញ​ឆ្នាំ ២០១៨ នេះ។

រូបភាព Render

គួរ​ដឹង​ថា​ កាល​ពី​ឆ្នាំ​មុន​ Apple បាន​សាង​កំហុស​ម្ដង​រួច​មក​ហើយ​ជា​​មួយ​នឹង​ការ​​បញ្ចេញ​​កូដ​ Beta របស់​ HomePod ដែល​មាន​ផ្ទុក​នូវ​​ព៍ត៌មាន​​ជា​ច្រើន​ទាក់​ទង​នឹង​ iPhone ​ចេញ​ឆ្នាំ ២០១៧៕ ​​

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី