កាន់តែ​សាហាវ មាន​វិធី UnJailbreak ដោយ​ពុំ​ចាំ​បាច់ Restore ម៉ាស៊ីនថ្មី

  • 2018-08-07 02:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Electra Jailbreak បើក​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ហែកគុក​ឧបករណ៍​របស់​ខ្លួន​ចាប់​ពី​ជំនាន់ iOS 11.2 ដល់ iOS 11.3.1 ដោយ​គេហទំព័រ Electra ធ្លាប់​បញ្ជាក់​ថា​មាន​អ្នក​ប្រើប្រាស់​ជាង ២៨០ ០០០ នាក់​ហើយ​បាន​ដំណើរការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិ​មួយ​នោះ។

យ៉ាងណាមិញ​ថ្វី​បើ​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ ក៏​ម្ចាស់​ឧបករណ៍​មួយ​ចំនួន​អាច​ជួប​បញ្ហា​ម៉ាស៊ីន​ដំណើរការ​យឺត ឬ​ប្រើ​សុខៗ​គាំង រហូត​ត្រូវ Reboot ដោយ​ឯកឯង នោះ​ក៏​មក​ពី​ប្រព័ន្ធ Jailbreak ដំណើរការ​មិន​ប្រក្រតី។ ជៀសវាង​ធ្វើ​ការ Restore ត្រូវ​ចំណាយ​ពេល​យូរ កម្មវិធី​ឲ្យ​ឈ្មោះ SemiRestore11/Rollectra អាច​លុប​ចោល Cydia ដោយ​ស្វ័យប្រវត្តិ ពោល​គឺ​បំបាត់​ចោល​ដំណើរការ Tweak ទាំង​អំបាលម៉ាន ស្រដៀង​នឹង Cydia Eraser បង្កើត​ឡើង​ដោយ Saurik។

ថ្វី​បើ SemiRestore មាន​ការ​លើក​ឡើង​ថា​ធ្វើ​បាន​រហ័ស​ជាង ប៉ុន្តែ​ក៏​អ្នក​ប្រើប្រាស់​ចាំ​បាច់​ត្រូវ​បាត់បង់​ទិន្នន័យ​ក្នុង​ឧបករណ៍​ទាំង​ស្រុង មិន​ថា​រូបភាព កម្មវិធី ឬ​វីដេអូ​ចម្រៀង ពោល​ចាំ​បាច់​ត្រូវ Backup ឯកសារ​ទុក​ជា​មុន។

+វិធី UnJailbreak ឧបករណ៍ iOS ជំនាន់ 11.3 ដល់ 11.4 Beta 3:

១.ចូល​ទៅ​កាន់ Cydia > ដំឡើង​កម្មវិធី SemiRestore 11/Rollectra (ពុំ​ចាំ​បាច់​បន្ថែម Repo ថ្មី​នោះ​ទេ)

២.ក្រោយ Install ចុច​លើ icon កម្មវិធី​ថ្មី​មាន​លើ Home screen ឲ្យ​ឈ្មោះ SemiRestore

៣.ចុច​យក​ពាក្យ Unjailbreak > រង់ចាំ​ដល់​ដំណើរការ​ចាប់​ម៉ាស៊ីន​នឹង Reboot ចូល​មក​ផ្ទៃ Hello Screen ឲ្យ​ធ្វើ​ការ Activate ម៉ាស៊ីន​សារ​ជា​ថ្មី។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ កៅ រក្សា