ចប់បាត់ស្វាមី ឆ័យលី ដាឡែន ខ្វាយខ្វល់ការពារកូនធម៌ក្រមុំ ជាងប្រពន្ធខ្លួនទៀត
- អង្គារ, 7 សីហា 2018 02:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់បាត់ស្វាមី ឆ័យលី ដាឡែន ខ្វាយខ្វល់ការពារកូនធម៌ក្រមុំ ជាងប្រពន្ធខ្លួនទៀត
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែង ឆ័យលី ដាឡែន ឲ្យដឹងថា ក្រោយពីរាប់អាន ប៉ុប រចនា ធ្វើជាកូនធម៌បានជាង១ឆ្នាំមកនេះឃើញថាស្វាមីនាង យកចិត្តទុកដាក់ខ្វាយខ្វល់កូនធម៌កំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងសិល្បៈជាងខ្លួនទៅទៀត។
ទោះបីជាស្វាមីយកចិត្តទុកដាក់បារម្ភកូនធម៌ជាងខ្លួនក្ដីក៏ដោយ ឆ័យលី ដាឡែន មិនដែលមានកូនចិត្តប្រច័ណ្ឌអ្វីសូម្បីតែបន្តិច។ ម្យ៉ាងទៀតប្ដីនាង ស្រឡាញ់និងចាត់ទុក ប៉ុប រចនា ក្នុងនាមជាកូនស្រីម្នាក់ដែលមានចរិតឫកពាគួរឲ្យស្រឡាញ់ គ្មានគិតអ្វីផ្សេងលើសពីហ្នឹងនោះទេ។
នាងថា៖“បងអត់មានអ្វីត្រូវភ័យខ្លាចផងអូន ព្រោះស្វាមីបងគាត់ស្រឡាញ់ រចនា ដូចកូនស្រីម្នាក់។ ដូច្នេះហើយក្នុងនាមជាឪពុកធម៌ម្នាក់ត្រូវមើលថែកូន ព្រោះគាត់បានស្រឡាញ់ និងចាត់យើងទុកជាពុកហើយ"។
ចំណែកឯស្វាមី ឆ័យលី ដាឡែន វិញបានទទួលស្គាល់ថា ជាការពិតមួយរយៈចុងក្រោយនេះលោក ស្រឡាញ់ និងការពារកូនធម៌ជាងប្រពន្ធមែន ព្រោះ ប៉ុប រចនា ជាក្មេងស្រីម្នាក់ស្លូតបូតហើយគួរឲ្យស្រឡាញ់។ អ្វីដែលពិសេសជាងនេះ ទោះបីជាលោក មិនមែនជាឪពុកបង្កើតក៏ដោយ តែនាង គោរព និងចាត់ទុកខ្លួនដូចជាឪពុកមួយរូបដែរ។
“មួយវិញទៀតខ្ញុំសុំបញ្ជាក់ត្រង់នេះបន្តិច បានជា ប្រពន្ធខ្ញុំគាត់យល់ថា ខ្ញុំការពារកូនស្រីធម៌ជាងគាត់ដោយសារតែគាត់ជាម្ដាយហ្នឹងកាចពេក។ ពេលគាត់ស្ដីប្រដៅថាឲ្យ រចនា ខ្ញុំតែងតែកាន់ជើងគាត់ ព្រោះមិនចង់ឲ្យគាត់ស្ដីឲ្យកូនខ្លាំង"។ ស្វាមី ឆ័យលី ដាឡែន បន្ថែម។
លោកថា ការរាប់អានយក ប៉ុប រចនា ធ្វើជាកូនធម៌ ខ្លួនមានការព្រួយបារម្ភខ្លាចមហាជនរិះគន់ដែរ ព្រោះបើដើរផ្សារតែ ២នាក់អាចគេយល់ច្រឡំថា មិនមែនជាឪពុកកូននិងគ្នា។ តែធាតុពិតអារម្មណ៍លោក គិតចំពោះស្រីស្អាតរូបនេះគ្មានអ្វីលើសពីពាក្យថាកូននោះទេ៕