U-16 មក​ដល់​ទឹក​ដី​កំណើត​វិញ​ស្អែក​ ក្រោយ​ចប់​ភារកិច្ច​នៅ​ឥណ្ឌូណេស៊ី

  • 2018-08-07 03:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ U16 កម្ពុជា នឹង​មក​ដល់​ទឹក​ដី​កំណើត​វិញ​នៅ​ថ្ងៃ​ស្អែក​នេះ​វេលា​ម៉ោង ៥:៣០ នាទី​ ក្រោយ​​បញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍ AFF U-16 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

ក្រុម U-16 កម្ពុជា

​ក្រុម​កម្ពុជា​បាន​ជ្រុះ​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ A ដោយ​រក​បាន​ត្រឹម ៣ ពិន្ទុ​ក្នុង​ចំណោម ៥ ប្រកួត​គឺ​ឈ្នះ​១​ចាញ់៤។ ប្រកួត​ចុង​ក្រោយ​របស់​ U16 កម្ពុជា​យប់​មិញ​គឺ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ធ្ងន់​ក ៤-០។

ពូល​របស់​កម្ពុជា​នេះ​បាន​រក​ឃើញ​ជើង​ខ្លាំង​ ឡើង​ទៅ​វគ្គ ៤​ក្រុម​ចុង​ក្រោយ​ហើយ គឺ​ U-16 ឥណ្ឌូណេស៊ី និង U-16 និង U-16 មីយ៉ាន់ម៉ា ។ ស្រប​ពេល​នៅ​ពូល B ក្រុម​ U16 ថៃ​ឡើង​ទៅ​មុន​គេ ខណៈ​ក្រុម U-16 ឡាវ និង​ U-16 ម៉ាឡេស៊ី និង​ធ្វើ​ការ​ប្រកួត​កាត់​ក្ដី​ម៉ោង ៣:៣០ នាទី​រសៀល​នេះ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី