មក​មើល​ផ្ទះ​ទុក​ចោល​របស់ លី លាន​ជា តម្លៃ​ថ្លៃ​មិន​ធម្មតា

  • 2018-08-09 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​គុន​បុរាណ​ដ៏​ល្បី​ប្រចាំ​ប្រទេស​ចិន Jet Li (លី លាន​ជា) ត្រូវ​បាន​មហាជន​ស្គាល់​ច្បាស់​ថា ជា​តារា​​មួយ​រូប​ដែល​សម្បូរ​ទៅ​ដោយ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​សារព័ត៌មាន​ប្រចាំ​ទីក្រុង​ហុងកុង​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ទិដ្ឋភាព​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​មួយ​របស់​តារា​សម្ដែង លី​ លាន​ជា ​ដែល​មាន​តម្លៃ​ជាង ៤៣ លាន​ដុល្លារ​ឯណោះ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា ផ្ទះ​មួយ​ខ្នង​នេះ​ត្រូវ​បាន​សាងសង់​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ កម្រ​នឹង​ទៅ​ស្នាក់នៅ​ទីនោះ​ណាស់។ ផ្ទះ​ដ៏​ប្រណីត​មួយ​នេះ ត្រូវ​បាន​ទុក​ចោល​​ច្រើន​ឆ្នាំ​មក​ហើយ មាន​តែ​ស្ត្រី​ម្នាក់​ទេ​ដែល​រស់​នៅ ដើម្បី​ថែ​រក្សា សម្អាត​នៅទី​នោះ។ បើ​តាម​មហាជន​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា មូលហេតុ​ដែល​តារា​សម្ដែង​រូប​នេះ​មិន​សូវ​មក​ផ្ទះ អាច​ដោយ​សារ​តែ​លោក​ចូលចិត្ត​សាសនា​ និង​ធម៌អាថ៌​ខ្លាំង ទើប​ចំណាយ​ពេល​នៅ​វត្ត​ច្រើន​ជាង​នៅ​ផ្ទះ​បែប​នេះ៕​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម