មក​ដឹង​តម្លៃ Galaxy Note 9 ​លក់​នៅ​វៀតណាម​ មុន​ចេញ​ផ្លូវ​ការ​យប់​នេះ

  • 2018-08-09 06:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​លីង​ទទួល​ការ​កុម្ម៉ង់​ទិញ​ Galaxy Note 9 បាន​បើក​ដំណើរ​ការ​នៅ​​លើ​វិបសាយ​ Samsung ប្រចាំ​ប្រទេស​វៀតណាម ដោយ​ពេល​នេះ​លីង​ត្រូវ​បាន​គេ​បិទ​ឲ្យ​បើក​បាន​នោះ​ទេ។

យ៉ាងណាក្ដី​ តាម​រយៈ​កំហុស​បច្ចេកទេស​មួយ​នេះ​ គេ​អាច​ដឹង​ពី​តម្លៃ​លក់​ផ្លូវ​ការ​របស់​ Galaxy Note 9 នៅ​លើ​ទឹក​ដី​ប្រទេស​វៀតណាម។ Note 9 ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​​ ១២៨ GB នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ ២៤,៤៩ លាន​ដុង (ស្មើ​ប្រមាណ​ ១ ០៥៣ ដុល្លារ) និង​ទំហំ​ ៥១២ GB មាន​តម្លៃ​ ១ ២៦៨ ដុល្លារ)។

អតិថិជន​ដែល​កុម្ម៉ង់​ទិញ Galaxy Note 9 នៅ​វៀតណាម​ក៏​ទទួល​បាន​របស់​ Free ជា​ច្រើន​ រួម​មាន​ឆ្នាំង​សាក​ឥត​ខ្សែ​, ឌុយ​​ USB-C ត​ចូល​ HDMI សម្រាប់​ប្រើ​ជា​មួយ​មុខងារ​ DeX, គម្រប​ការពារ​ថ្លា និង កាស​ JBL ផង​ដែរ។

រំលឹក​ថា​កាល​ Galaxy Note 8 ចេញ​លក់​នៅ​វៀតណាម​គឺ​មាន​តម្លៃ​ ២២,៤៩ លាន​ដុង (ស្មើ​ប្រមាណ​ ៩៦៧ ដុល្លារ) ខណៈ​នៅ​កម្ពុជា​មាន​តម្លៃ​ ៩១៩ ដុល្លារ។ ដូច​នេះ Galaxy Note 9 ដែល​លក់​នៅ​កម្ពុជា​ជា​ផ្លូវ​ការ ក៏​រំពឹង​ថា​នឹង​ធូរ​ថ្លៃ​ជាង​នៅ​វៀតណាម​ដែរ៕

​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម