ចាក់សម្លាប់ភ្ញៀវក្នុងបន្ទប់ តែគេចមិនផុត ដោយសារនិយាយជាន់កែងខ្លួនឯង

  • 2018-08-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ម្នាក់​មាន​ឈ្មោះ​ថា James ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ។ បន្ទប់​នោះ​គ្មាន​បង្អួច ហើយ​ទ្វារ​បាន​ចាក់​សោ​ជាប់​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា គេ​បាន​ដឹង​ថា​មនុស្ស​ចំនួន​៤នាក់ មាន​សោ​បន្ទប់​របស់ James។ ពួកគេ​បាន​ឆ្លើយ​សារភាព​ដូច​ទៅ៖

Sophia ជា​អ្នក​បម្រើ​បាន​និយាយ​ថា៖ «ខ្ញុំ​មក​ដើម្បី​ដាស់​លោក James។ នៅ​ពេល​ខ្ញុំ​ឃើញ​គាត់​ស្លាប់ ខ្ញុំ​ក៏​ស្រែក​តែម្ដង»។

John ជា​ប្រធាន​អ្នក​បម្រើ​បាន​និយាយ​ថា៖ «នៅ​ពេល​ខ្ញុំ​ឮ​សំឡេង​ស្រែក ខ្ញុំ​ក៏​រត់​មក​បន្ទប់​នេះ រួច​បើក​ភ្លើង និង​បាន​ឃើញ​លោក James ត្រូវ​កាំបិត​ចាក់.ក​ទៅ​ហើយ»។

Sarah ជា​គ្រូបង្រៀន​ឯកជន​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​រត់​មក​ជាមួយ​លោក John។ នៅ​ពេល​គាត់​បើក​ភ្លើង ខ្ញុំ​ឃើញ​បន្ទប់​សុទ្ធ​តែ​ឈាម»។

Jack ជា​ចុងភៅ​បាន​និយាយ​ថា៖ «ខ្ញុំ​កំពុង​រៀបចំ​អាហារ​ពេលព្រឹក មិន​បាន​ឃើញ​អ្វី​ទាំង​អស់»។

តើ​ក្នុង​ចំណោម​ពួកគេ​ទាំង ៤នាក់ នរណា​ជា​អ្នក​និយាយ​កុហក ហើយ​ជា​ឃាតក​ពិតប្រាកដ​ដែល​សម្លាប់ James? (សូម​គិត​ពិចារណា មុន​ពេល​មើល​ចម្លើយ​នៅ​ខាង​ក្រោម)

ចម្លើយ៖ គឺ Sophia ព្រោះ​បន្ទប់​ងងឹត (មិន​ទាន់​បើក​ភ្លើង) នាង​មិន​អាច​មើល​ឃើញ លោក James ស្លាប់​ឡើយ លុះត្រាតែ​នាង​បាន​ដឹង​រួច​ទៅ​ហើយ៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង