ទឹកជំនន់ហក់ឡើងខ្លាំង បណ្ដាលឲ្យបិទផ្លូវជាតិ ឆ្ពោះទៅខេត្តក្រចេះ

  • 2018-08-11 07:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ថានភាព​​ទឹក​ទន្លេមេគង្គត្រង់​ចំណុច​កំណាត់​ផ្លួវ​ជាតិលេខ​ ៧៣ (ឆ្លូង​-ក្រចេះ​) កម្ពស់​ទឹក​បាន​ហក់​ឡើង​ខ្ពស់​ជាបន្ត​បន្ទាប់​ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​ ដោយ​ទឹក​បាន​ជន់​ឡើង​ប្រៀប​ទ្រូង​ផ្លូវ​ អាច​បណ្ដាល​ឲ្យ​ស្រុត​តួ​ផ្លួវ​ ស្រុត​ចិញ្ចើម​ ក្បាល​ស្ពាន​ និងលូទទឹង​ផ្លូវផងដែរ។​

ជាមួយគ្នានេះ ​ដើម្បី​ការពារ​សុវត្ថិភាព​ បញ្ចៀស​គ្រោះថ្នាក់​អាច​កើត​ឡើង​ជាយថាហេតុ និងការពារ​កុំឲ្យ​ផ្លូវ​ខូចខាតធ្ងន់​ធ្ងរ ​ រដ្ឋបាល​ខេត្ត​ក្រចេះ​ បាន​អំពាវនាវ​ ឲ្យ​ប្រជាពលរដ្ឋ​ ជាពិសេស ​រថយន្ត​ធុន​ធំផ្ទុក​ទម្ងន់​លើសពី​ ១០តោន​ សូម​ផ្អាក​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន ​ចាប់​ពីថ្ងៃ​សៅរ៍ ទី១១ សីហា រហូត​ដល់​ស្ថាន​ភាព​ប្រសើរ​ឡើងវិញ។

សេចក្ដីជូនដំណឹង

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី