តារា​ស្រី​​ច្រើន​ដួង​​រីករាយ​​នឹងជីវិត​ស៊ីវិល័យ ក្នុង​នាម​​ថៅកែ​ស្រី លែង​ស្រ​ណោះ​សិល្បៈ​

  • 2018-08-13 03:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ប្រឡូក​សិល្បៈ​ កសាង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​រួច​ហើយ តារា​ស្រី​ប៉ុន្មាន​ដួង​ខាង​ក្រោម​ សុខ​ចិត្ត​ បាយ​បាយ​ លែង​ក្រាញ​ននៀល​នឹង​អាជីព​នេះ​បន្ត​ទៀត ទៅ​ធ្វើ​ជា​ថៅកែ​ស្រី​វិញ​ម្ដង។

​ក្នុង​ជីវិត​យ៉ាង​ស៊ី​វី​ល័យ ​ជំនួញ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ តារា​ទាំង​នេះ​ ខ្លះ​ជា​ថៅ​កែ​ស្រី​ក្រោយ​ចប់​សិល្បៈ ខ្លះ​បាន​បើក​ហាង​ពេល​ចូល​សិល្បៈ​បាន​កណ្ដាល​ទី តែ​ក្រោយ​មក​ក៏​លា​សិល្បៈ​ មក​ពង្រឹង​ការ​រក​ស៊ី​ឲ្យ​ពេញ​ដៃ​វិញ។​

សា​សា

តារា​ចម្រៀង សា​សា បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​ អស់​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ ដោយ​មក​ផ្លាស់​ប្ដូរ​ជីវិត ​ជា​ថៅ​កែ​ស្រី ​ក្នុង​ មុខ​ជំនួញ​៣​ តែ​ម្ដង។ ក្នុង​នោះ​ មាន​ភោជនីយដ្ឋាន កន្លែង​ហាត់​ប្រាណ និង​ផលិត​ផល​ថែ​រក្សា​សម្ផស្ស​។ មុខ​ជំនួញ​ធំ​នេះ ​ម្ចាស់​បទ "​ផុត​ម៉ោង​១២" ចំណាយ​ប្រាក់​ច្រើន​ម៉ឺន​ដុល្លារ។​​

ម៉ា​រី

​តារា​និយម​បញ្ចេញ​សាច់​ស​ខ្ចី រូប​នេះ ក៏​បាន​ក្លាយ​ជា​ថៅកែ​ស្រី​វ័យ​ក្មេង​ លក់​ផលិតផល​ថែរក្សា​សម្រស់​ ផង​ដែរ បន្ទាប់​ពី​កសាង​ស្នា​ដៃ​ក្នុង​វិថី​សិល្បៈ​ រួច​មក។ លើស​ពី​នេះ ម៉ា​រី ថែម​ទាំង​បង្កើត Brand ដោយ​ដាក់​ឈ្មោះ​ខ្លួន​ឯង​​តែ​ម្ដង លើ​មុខ​ជំនួញ​មួយ​នេះ។​

បេ​នី​យ៉ាំង

​​មិន​ខុស​គ្នា​ប៉ុន្មាន កញ្ញា​ចូល​ចិត្ត​ស្លៀក​ពាក់​សិច​ស៊ី បាន​បើក​ហាង​ និង លក់​ផលិតផល​ថែ​រក្សា​សម្ផស្ស​យ៉ាង​កាក់​កប។ បេ​នី​យ៉ាំង​ ធ្លាប់​ទម្លាយ​ថា ហាង​របស់​នាង​មាន​ទី​តាំង​នៅ​ម្តុំ​បឹង​ត្របែក​ ​ចំណាយ​ទុន​អស់​ជាង​២០​ម៉ឺន​ដុល្លារ ដោយ​គ្មាន​ការ​ចូល​ហ៊ុន​ពី​អ្នក​ណា​ឡើយ។​

អែន ជី

អតីត​តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ បាន​បើក​ហាង​ពីរ​ ជាមួយ​ស្វាមី តាំង​ពី​អ្នក​ទាំង​ពីរ​មិន​ទាន់​រៀបការ គឺ​ហាង​លក់​សំលៀក​បំពាក់ អស់​ទុន​២ ម៉ឺន​ដុល្លារ និង​ហាង​សាច់​អាំង អស់​ទុន​ជាង​២ម៉ឺន​ដុល្លារ ។ ​ចាប់​តាំង​ពី​បើក​មុខ​ជំនួញ ម្ចាស់​បទ "ស្រលាញ់​បង​ មិន​ខ្វល់​ពី​អតីតកាល" វក់​វី​នឹង​ការ​រកស៊ី រហូត​លែង​អើពើ​នឹង​សិល្បៈ​។

គង់ ច័ន្ទ​ស្រី​មុំ

តាំង​ពី​ចូល​រោង​ការ​ ​ជាមួយ​លោក គឹម សីហា មក​ អ្នក​ម្ដាយ​កូន​មួយ​ រូប​នេះ លែង​ខ្វល់​នឹង​ការ​ថត​ភាព​យន្ត ឬ​ MV ទៀត ដោយ​សម្ងំ​កើប​ប្រាក់​ពី​ហាង​លក់​សំលៀកបំពាក់ ហាង​លក់​គ្រឿង​សម្អាង​ និង​ហាង​អាហារ​របស់​ខ្លួន​។ ថៅ​កែ​ស្រី​រូប​នេះ កាក់​កប​នឹង​ជំនួញ​រាប់​ម៉ឺន​ដុល្លារ​របស់​ខ្លួន​ខ្លាំង​ណាស់ ដោយ​បាន​ពង្រីក​សាខា​ហាង ជា​បន្ត​បន្ទាប់។

ឈិត សុ​ជា​តា

ក្រោយ​ពី​មាន​ដំណឹង​កូន​ភ្លោះ​មក អតីត​ពិធី​កា​រី​នី និង​សម្ដែង​រូប​នេះ បាន​សម្រេច​ចាក​ចេញ​ពី​សិល្បៈ ដើម្បី​មក​ពង្រឹង​របរ​រក​ស៊ី​របស់​ខ្លួន លើ​ក្រុម​ហ៊ុន​ទេសចរណ៍​វិញ ។ ថៅកែ​ស្រី​រូប​នេះ កំពុង​មាន​សុភមង្គល​ខ្លាំង​ណាស់​នឹង​ការ​រកស៊ី ព្រម​ទាំង​​ជីវិត​គ្រួសារ៕​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី