តាមទាន់បានដឹង តារាស្រីទាំងនេះធ្លាប់និយាយថា មិនខ្លាចថតឈុតឆាកអាក្រាតកាយ

  • 2018-08-15 02:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ ឌុច លីដា ថត​ស្រាត​ក្នុង​រឿង​​​​ "នារី​វេទមន្ត" របស់​ផលិតកម្ម​ Rock រួច​មក​បាន​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​​ជា​ច្រើន​បាន​ចោទ​សំនួរ​សួរ​ទៅ​តារា​​ស្រី​មួយ​ចំនួន​​ថា៖" ហ៊ាន​សម្ដែង​ឈុត​ឆាក​អាក្រាត​កាយ​ដូច​កញ្ញា ឌុច លីដា ទេ ប្រសិន​បើ​ផលិតករ​ទាក់​ទង​ឲ្យ​ថត?”

ក្នុង​នោះ​មាន​តារា​ស្រី​​ត្រូវ​បាន​ចោទ​សួរ​​សំនួរ​បែប​នេះ​រួម​មាន៖

១/តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​ ទឹម រដ្ឋា បាន​និយាយ​ថា សម្រាប់​រូប​នាង​​ផ្ទាល់​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ ចំពោះ​​ការ​ថត​​​ឆាក​អាក្រាត​កាយ។ ដោយ​សារ​តែ​ទី១​​​តួ​អង្គ​កាច​ឆ្នាស​ឆ្នើម​ក្នុង​រឿង​"ម្ទេស​ហឹរ​​អំបិល​ប្រៃ" ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ក្នុង​ការ​សម្ដែង ទី២ ជឿ​ទៅ​លើ​បច្ចេកទេស​ថត​​ដែល​មិន​ធ្វើ​ឲ្យ​នាង ខូច​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ និង​ទី៣​ ត្រូវ​មាន​ហេតុ​ផល​ និង​កិច្ច​សន្យា​ច្បាស់​លាស់​ជៀស​វាង​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ។

៣/ តារា​សម្ដែង​ ដួង ម៉ានិច កន្លង​មក​​ធ្លាប់​និយាយ​ថា នាង​គ្មាន​អ្វី​ត្រូវ​ខ្លាច​នោះ​ទេ​ចំពោះ​ប្លង់​ថត​អាក្រាត​កាយ​ ដោយ​សារ​តែ​ខ្លួន​យល់​ថា ការ​ថត​នេះ​ជា​ទម្រង់​សិល្បៈ​ កុំ​ឲ្យ​តែ​ហួស​​ហេតុ​​ជ្រុល​​ពេក​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​កេរ្តិ៍​ឈ្មោះ​របស់​នាង​ទៅ​គឺ​បាន​ហើយ។

៣/ចំណែក​ឯ​ស្រី​ស្អាត​ ព្រីម លីហ្សា វិញ​មិន​ខុស​ពី​តារា​​សម្ដែង​ស្រី​​ទាំង​ពីរ​ខាង​លើ​នេះ​ប៉ុន្មាន​ទេ​នាង ថា៖" ខ្ញុំ​ហ៊ាន​(ថត​ស្រាត​ដូច​ ឌុច លីដា) ​ ហើយ​ខ្ញុំ​ក៏​ជឿជាក់​ថា ច្បាស់​ណាស់​នឹង​មាន​ការ​រិះគន់​តែ​យើង​ថត​នេះ​​​ជា​លក្ខណៈ​សិល្បៈ។ តែ​ប្រសិន​រឿង​ដែល​ឲ្យ​ថត​ហ្នឹង​ប៉ះ​ពាល់​ដល់​កិត្តិយស​ខ្ញុំ​ខ្លាច​ពេក​ក៏​ខ្ញុំ​មិន​ហ៊ាន​ថត​ដែរ​មើល​ទៅ​តាម​សាច់​រឿង​សិន"៕

អត្ថបទ៖ ឆុង ស៊ីណាន