តួឯក​ស្រទន់ ទម្លាយរឿងគំនាបគ្រួសារមុនចូលសិល្បៈ

  • 2018-08-16 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន កញ្ញា នៅ ម៉ារីសា តួឯក​ស្រទន់ ក្នុង​រឿង «ស្រទន់​មន្ត​ស្នេហ៍» និង​ជា​ពិធី​ការិនី ឯករាជ្យ​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត កាល​ដើម​នៃ​ការ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិល្បៈ​មិន​ត្រូវ​បាន​គាំ​ទ្រ ឬ​លើក​ទឹកចិត្ត​ពី​គ្រួសារ​ឪពុក​ម្ដាយ​នោះ​ទេ ដោយសារ​ខ្លាច​ក្រែង​សុវត្ថិភាព និង​ចង់​ឱ្យ​កញ្ញា​មាន​ជំនាញ ឬ​ការងារ​ស៊ីវិល​ច្បាស់លាស់​ជាង​តារា​សម្ដែង​។

ដោយ​ឧបនិស្ស័យ​ និង​ទេពកោសល្យ​​ និង​ភាព​ស្រស់​ស្អាត​បែប​សាមញ្ញ​របស់​កញ្ញា ម៉ារីសា បាន​នាំ​កញ្ញា​ឱ្យ​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​សិល្បៈ​ដោយ​ឥត​ព្រាង​ទុក​ ដែល​គិត​មកដល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង​ ៧ឆ្នាំ មក​ហើយ តាំង​ពី​ពេល​ជា​យុវតី​វ័យ ១៨ ឆ្នាំ​ប៉ុណ្ណោះ។ កញ្ញា រៀប​រាប់​ថា៖ «កាល​ពី​នៅ​ក្មេង​ៗ ខ្ញុំ​តែង​បាន​ចាស់​ទុំ​ និយាយ​សរសើរ​ ហើយ​ថា​ ខ្ញុំ​គួរ​តែ​ទៅ​ធ្វើ​តួ​សម្ដែង តួ​កុន​អី​ចឹង​ទៅ ​ដល់​ឮ​គាត់​និយាយ​ចឹង ក៏​មិន​បាន​គិត​អ្វី​ច្រើន​ដែរ តែ​យូរ​ៗ​ វា​ហាក់​ដូច​ជា​មាន​អ្វី​ជំរុញ​ឱ្យ​ខ្ញុំ​ឈាន​ចូល​ក្នុង​វិស័យ​នេះ​ដោយ​មិន​ដឹង​ខ្លួន​»។

ជា​តួ​សម្ដែង​ថ្ងៃ​ដំបូង ធ្វើ​ឱ្យ​កញ្ញា​មាន​អារម្មណ៍​ថា​ជា​រឿង​នឹក​ស្មាន​មិន​ត្រូវ​ ហើយ​ជាក់​ស្ដែង​ កញ្ញា​មាន​ការ​ភ័យ​ខ្លាច​នឹង​មនុស្ស​ជុំវិញ​ខ្លួន​ដែល​ជា​ក្រុម​ការ​ងារ​ ដែល​មាន​មុខ​មាត់​ផ្សេងៗ​គ្នា នៅ​ជុំវិញ​ខ្លួន​ ដែល​កញ្ញា មិន​ដឹង​ថា​ពួក​គាត់​ជា​អ្នក​ណា​សោះ​។ ហេតុ​តែ​ស្រលាញ់ និង​ចង់​យក​ឈ្នះ​ខ្លួន​ឯង​ក្នុង​ការ​បង្ហាញ​សមត្ថភាព​សម្ដែង​កញ្ញា​ក៏​ធ្វើ​បាន​ និង​ទទួល​បាន​ការ​កត់​សម្គាល់​តាំង​ពី​ពេល​ផ្ដើម​ក្នុង​វិស័យ​ភាពយន្ត​នេះ​រហូត​មក៕

ចង់ដឹងកាន់តែច្បាស់ តោះទស្សនាវីដេអូសម្ភាសជាមួយកញ្ញា នៅ ម៉ារីសា ដូចខាងក្រោម៖

អត្ថបទ៖ Sunny