មជ្ឈមណ្ឌល​ទេសចរណ៍​ថ្មី​ ប្រកាស​បើក​​កន្លែង​ជួល​​ ឲ្យ​អ្នក​ចង់​​មាន​ទីតាំង​រកស៊ី ក្នុង​តម្លៃ​ពិសេស​​ទៀត!

  • 2018-08-16 09:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​ទេសចរណ៍​ថ្មី​សន្លាង​ប្រចាំ​ទី​ក្រុង​ភ្នំពេញ WB Arena គ្រោង​បង្ហាញ​ខ្លួន​​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ហើយ។ ពេល​នេះ​ក្រុមហ៊ុន​កំពុង​​ប្រកាស​ដំណឹង​ឲ្យ​​អាជីវករ​​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ធ្វើ​អាជីវកម្ម​នៅ​តំបន់​របស់​ខ្លួន អាច​សាក​សួរ​ព័ត៌មាន​​ពី​តម្លៃ​ជួល​តូប​បាន។​

នៅ​ថ្ងៃ​ទី ​២១ សីហា ២០១៨ ចាប់​ពី​ម៉ោង​៨:០០ ព្រឹក WB Arena នឹង​រៀប​ចំ​​កម្មវិធី "ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ជួល​ទីតាំង" សម្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​ ឬ​អ្នក​ចង់​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​ទាំង​អស់​មាន​ឱកាស​សាក​សួរ និង​ជួល​ស្តង់​នានា​ដើម្បី​ធ្វើ​ជំនួញ​ក្នុង​តំបន់​របស់​ខ្លួន។ អ្វី​ដែល​ពិសេស​នោះ​គឺ អ្នក​​​ចូល​ក្នុង​ថ្ងៃ​កម្មវិធី​ផ្ទាល់ នឹង​ទទួល​បាន​តម្លៃ​ពិសេស​សម្រាប់​ការ​ជួល​តូប​នៅ​ទី​នោះ។

កម្មវិធី​​ដែល​រៀប​ចំឡើង​សម្រាប់​អ្នក​ចូល​ចិត្ត​ធ្វើ​អាជីវកម្ម​ទាំង​ឡាយ​នេះ នឹង​​នាំ​អ្នក​​​ឲ្យ​ដឹង​ពី​លក្ខណៈ​ពិសេស​នៃ​អគារ​និមួយៗ​របស់ WB Arena ​ដែល​មាន​​ដូចជា៖

  • ភោជនីយដ្ឋាន​ជាប់មាត់​ទន្លេ​
  • អាហារដ្ឋាន​បែប​ខ្មែរ​
  • កន្លែង​ម៉ាស្សា និង ស្ប៉ា​
  • ផ្សារ​ចំនួន ៩០​ស្តង់ និង ផ្សេងៗ​ទៀត​…​។​

WB ARENA ជា​មណ្ឌល​កម្សាន្ត​ដ៏​ធំ ស្ថិត​នៅ​លើ​ប​ណ្តោយផ្លូវជាតិលេខ២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

ព័ត៌មាន​បន្ថែម​៖

  • ផ្ញើ​សារ​ទៅ Facebook៖ WB Arena
  • ទូរសព្ទ​ទៅ​កាន់៖ ០៨៩ ៩៩៩ ៦៨១៕

អត្ថបទ៖ សុខណា