Mike Moh ​គ្រងតំណែងជាតួ​ លី សៀវ​ឡុង ក្នុង​រឿង "Once Upon a Time in Hollywood”

  • 2018-08-19 04:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Mike Moh នឹង​ត្រូវ​គ្រង​តំណែង​ជា​តួអង្គ លី សៀវឡុង ក្នុង​រឿង​ថ្មី "Once Upon a Time in Hollywood” របស់​លោក Quentin Tarantino។ ភាពយន្ត​មួយ​នេះ​ដែរ គឺ​ធ្វើ​ឡើង ដើម្បី​ជា​ការ​នឹក​រឭក​ដល់​ស្ដេច​គុន​ Kung fu ដ៏​ល្បី​រូប​នេះ។

Mike Moh គឺ​ជា​តារា​សម្ដែង​គុន​បុរាណ​ចិន​មួយ​រូប ដែល​ធ្លាប់​មាន​វត្តមាន​ជា​តួអង្គ Triton ក្នុង​រឿង​ភាគ "Inhumans” របស់​ Marvel។ លោក​ក៏​ធ្លាប់​បាន​សម្ដែង​ក្នុង​រឿង​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូច​ជា ​រឿង "Empire”, “Street Fighter: Resurrection” និង "Kamen Rider: Dragon Knight”។

ជាមួយ​សាច់​រឿង​ថ្មី​នេះ​ដែរ តារា​សម្ដែង​ Moh នឹង​ត្រូវ​ដើរ​តួ​ជា​លី សៀវឡុង។ លោក​​មាន​ទំនាក់ទំនង​ជាមួយ​តារា​សម្ដែង​ស្រី Sharon Tate ដែល​ត្រូវ​បាន​ឃាតក​សម្លាប់​ជាមួយ​មិត្ត​របស់​នាង ដោយ​ក្រុម​ឧក្រិដ្ឋជន​មួយ​ក្រុម។ ការ​សង្ស័យ​ថា លី សៀវឡុង អាច​នឹង​សម្លាប់ Tate និង​មិត្តភ័ក្ដិ​របស់​នាង អាច​ជា​ជ្រុង​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​រឿង​ថ្មី​មួយ​នេះ។

រឿង "Once Upon a Time in Hollywood” នេះ នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ ២០១៩ ខាង​មុខ​នេះ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា