យុវជន​ស្វាយរៀង​ គ្រង​ជើងឯក​ពានយុវជនបាត់់ហើយ​

  • 2018-08-20 03:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ក្រោម​អាយុ ១៤ ឆ្នាំ​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​​ស្វាយរៀង​បាន​គ្រង​ជើង​ឯក​ពាន U14 GFA Soriya International Tournament 2018 ឆ្នាំ​២០១៨ ដោយ​យក​ឈ្នះ​ក្រុម​បាល់ទាត់ យុវជន​ជប៉ុន​ ១-០ កាល​ពី​ម្សិល​មិញ​នេះ​នៅ​ទីលាន AUPP ។

ក្រុម យុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង

ព្រឹត្តិការណ៍ខាង​លើ​មាន​ក្រុម​ចូលរួម​ចំនួន​៨​​គឺ​ U-​14 ក្រសួង​ការពារជាតិ,យុវជន U-14 FFC Phnom Penh Academy, U-​14 ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​, U-14 ជើងទឹក, U-14 អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ, GFA A និង B មក​ពីសឹង្ហបុរី និង ក្រុម U14 GFA Soriya Phnom Penh។

ទាក់​ទង​ការ​រៀប​ចំ​នេះ​លោក Taiichiro Saito នាយកគ្រប់គ្រងអង្គការ Global Football Soriya បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្កើន​ធន​ធាន​កីឡាករ​សម្រាប់​ប្រទេស​កម្ពុជា។ ​អ្វី​ដែល​ពិសេស​កីឡាករ​ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​ខាង​លើ​ នឹង​អាច​ទទួល​បាន​បទ​ពិសោធ​ថ្មី​ៗ សម្រាប់​ខ្លួន​ឯង ដើម្បី​ជា​ដើម​ទន់​សម្រាប់​ថ្ងៃ​ក្រោយ​ក្នុង​ការ​ប្រកួត​ជា​មួយ​ក្មេង​ៗ​មក​ពី​ក្រៅ​ប្រទេស។

aiichiro Saito

លោក​បន្ថែម​ថា ព្រឹត្តិការណ៍​នេះ​បាន​បង្កើត​ឡើង​ចំនួន ៥​ឆ្នាំ​មក​ហើយ។ សម្រាប់​គោល​ដៅ​​បន្ទាប់​លោក​សង្ឃឹម​ថា នឹង​អាច​បន្ត​ដំណើរ​ទៅ​កាន់​​ទី​តាំង​ខេត្ត​មួយ​​ចំនួន​ទៀត​មាន​ដូច​ជា​ខេត្ត​បាត់​ដំបង​ ​និង​ខេត្ត​សៀមរាប​ជា​ដើម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី