ល្បងប្រាជ្ញា៖ មើលតាមរូប ធ្វើម៉េចទើបអាចឈោងចាប់ដល់?

  • 2018-08-20 06:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​៣នាក់​ត្រូវ​បាន​គេ​ចាប់​ជំរិត និង​ចាក់​សោ​ទុក​នៅ​ក្នុង​បន្ទប់​មួយ។ បុរស​ទី១ ឈ្មោះ សុខ មាន​រូបរាង​ធាត់ និង​ទាប។ បុរស​ទី២ ឈ្មោះ សៅ មាន​រូបរាង​ស្គម និង​ខ្ពស់។ ចំណែក​បុរស​ទី៣ ឈ្មោះ សាន មាន​រូបរាង​ស្គម និង​ទាប។

ក្នុង​អំឡុង​ពេល​គេ​ចាប់​ជំរិត ពួកគេ​ទាំង​៣នាក់​បាន​រក​ឃើញ​បង្អួច​កញ្ចក់​មួយ​នៅ​ខាង​លើ ដែល​វា​ជា​ច្រក​តែមួយ​គត់​ដើម្បី​អាច​រត់​គេច​ខ្លួន​បាន។ ពួកគេ​បាន​ដឹង​ថា បើ​ទោះ​បី​ជា​មិន​អាច​គេច​ខ្លួន​ទាំង​៣នាក់​ក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​អាច​ឲ្យ​ម្នាក់​ចាកចេញ​ពី​ទី​នោះ និង​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស​ដែរ។

សុខ , សៅ និង សាន បាន​ឡើង​ឈរ​លើ​ស្មា​គ្នា ដើម្បី​ឲ្យ សាន ឈោង​ចាប់​បង្អួច​នោះ​ចាកចេញ ប៉ុន្តែ សាន មិន​អាច​ឈោង​ចាប់​ដល់​ឡើយ។

សំណួរ៖ តើ​ពួកគេ​គួរ​ធ្វើ​បែប​ណា ដើម្បី​អាច​ឲ្យ​មនុស្ស​ដែល​នៅ​លើ​គេ​បង្អស់ ឈោង​ចាប់​បង្អួច​នោះ​បាន? (សូម​គិត​ពិចារណា​មុន​ពេល​មើល​ចម្លើយ​នៅ​ខាង​ក្រោម)

ចម្លើយ៖ គឺ​ត្រូវ​ឲ្យ សៅ ឈរ​នៅ​លើ​គេ​បង្អស់​វិញ (ប្ដូរ​ទីតាំង​ជាមួយ សាន) ព្រោះ​គេ​មាន​កម្ពស់​ខ្ពស់ និង​ដៃ​វែង​ជាង សាន៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង