មើល​រាង​ Huawei Mate 20 ក្បាល​ឆក​តូច​ ដូច​ Oppo F9 ដែរ​

  • 2018-08-21 03:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រូវ​ចាំ​ដល់​ខែ​សីហា​ ទើប​ Huawei Mate 20 បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ ប៉ុន្តែ​ជា​មួយ​នឹង​ការ​លេច​ធ្លាយ​រូបភាព​ Render កាល​ពី​ថ្មីៗ​នេះ អាច​ឲ្យ​គេ​ដឹង​មុន​ពី​រូបរាង​របស់​ត្រកូល​ Mate ជំនាន់​ថ្មី។

រូបភាព​ Render ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​ផ្អែក​តាម​រូបរាង​ពិត​នៃ​ស្មាតហ្វូន​ដែល​គេ​បាន​ឃើញ​ផ្ទាល់​ភ្នែក និង​បង្កើត​ឡើង​ដោយ​វិបសាយ​ XDA Developers។ គួរ​បញ្ជាក់​ថា​គេ​មិន​អាច​មើល​ឃើញ​​​ច្បាស់​ពី​រូបរាង​ខាង​ក្រោយ​របស់​ Mate 20 នោះ​ទេ ហេតុ​នេះ​ជឿជាក់​តែ​រូបរាង​ខាង​មុខ​សិន​បាន​ហើយ។

ដូច​បាន​ឃើញ​ក្នុង​រូបភាព​ Huawei Mate ស៊េរី​ថ្មី​មាន​​ប្រើ​រចនាបថ​ក្បាល​ឆក​តូច​ ដូច​គ្នា​ទៅ​នឹង​ Oppo F9 ដែរ។ នៅ​ត្រង់​ផ្នែក​ឆក​មួយ​ដុំ​នេះ​ ក៏​មាន​បំពាក់​នូវ​រន្ធ​សំឡេង ដែល​អាច​គួប​ផ្សំ​ជា​មួយ​រន្ធ​សំឡេង​នៅ​ផ្នែក​ខាង​ក្រោម​ បង្កើត​បាន​ជា​ប្រព័ន្ធ​សំឡេង​បែប​ Stereo។

ផ្នែក​ខាង​លើ​មាន​រន្ធ​ដោត​កាស​ 3.5 mm ខណៈ​ផ្នែក​ខាង​ក្រោម​មាន​រន្ធ​ USB Type-C ដែល​ប្រើ​សម្រាប់​សាក​ថ្ម។ គេ​ជឿជាក់​ថា​​ស្មាតហ្វូន​នេះ​នឹង​មាន​កាមេរ៉ា​រហូត​ដល់​ ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​ និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដេរ៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង