ម៉ារីសា ប៉ះជាមួយ ឧសភា ជាគូស្នេហ៍ផ្អែមស្អិតក្នុងរឿងភាគថ្មី

  • 2018-08-22 04:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​ទូរទស្សន៍​ ចំណង​ជើង​ថា «ផ្កាស្លា» ​បាន​ធ្វើពិធីក្រុងពាលីថត​កាលពី​ថ្ងៃទី ២០ សីហា កន្លងទៅ។ បើតាមលោក ជុំ សុភា ផលិករភាពយន្ត និង ជានាយកផលិតកម្ម រាហ៊ូ បានឲ្យដឹងថា រឿងនេះជារឿងភាពធំទី២របស់ខ្លួនហើយ ដោយមានការចូលរួមសម្ដែងពីតារាវ័យក្មេងដែលមានទេពកោសល្យ ឆ្លងកាត់ការជ្រើសរើសយ៉ាងម៉ត់ចត់ ដើម្បីឱ្យត្រូវនឹងចរិតលក្ខណៈរបស់តួ។

កញ្ញា ម៉ារីសា
លោក ឧសភា

រឿង​ភាគ «ផ្កាស្លា​» បង្ហាញ​ដំណើរ​នៃ​សាច់រឿងស្នេហា​របស់​នារី​ឈ្មោះ​ មេត្តា ​ដែល​ជា​តួឯកស្រី ត្រូវ​បាន​បុរស​ពីរ​នាក់​ស្រលាញ់​ ដោយ​ម្នាក់​មាន​អត្តចរិត​ល្អ​គ្រប់​បែប​យ៉ាង ព្រម​ជាមួយ​ក្តី​ស្រលាញ់​ដ៏​កក់​ក្តៅ​ស្មោះ​អស់​ពី​បេះដូង រី​ឯ​ម្នាក់​ទៀត​មាន​ក្តី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​នាង។ តែ​នាង​មិន​ដឹង​ត្រូវ​ជ្រើស​រើស​មួយ​ណា​។ សាច់រឿង​នេះ​គឺ​សង្កត់​ធ្ងន់​លើ​អត្ថន័យ​នៃ​ក្តី​ស្រលាញ់​ជា​ចម្បង​ អ្វី​ទៅ​ជា​ក្តី​ស្រលាញ់​ស្មោះ​ស្ម័គ្រ​រវាង​បុរស​នឹង​ស្ត្រី ព្រម​ជាមួយ​ក្តី​ស្រលាញ់​កក់​ក្តៅ​ពី​ឪពុក​ម្តាយចំពោះ​កូន និង​កូន​ចំពោះ​ឪពុក​ម្តាយ។

ក្រុមការងារផលិតរឿង «ផ្កាស្លា»
កញ្ញា សូរី យ៉ាន់
លោក​ ជី អូ

ភាពយន្ត​នេះ​សម្ដែង​ដោយ​ កញ្ញា ម៉ារីសា ជា​តួឯក​ស្រី ប៉ះ​ជាមួយ​លោក ឧសភា ដែល​ជា​តួ​ឯក​ប្រុស រួមជាមួយ កញ្ញា សូរី យ៉ាន់ លោក​ជី អូ ព្រម​ទាំង​តារា​កិត្តិយស​ជា​ច្រើន​ទៀត។ ភាពយន្តថ្មីនេះដឹកនាំ​ផលិតដោយ លោក ជុំ សុភា ដែលត្រៀមចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN នាពេលខាងមុខ៕

លោក ជុំ សុភា ចាងហ្វាង​ផលិតកម្ម​រាហ៊ូ
កញ្ញា សូរី យ៉ាន់ និង លោក​ជី អូ

រូបភាពផ្តល់ដោយ៖ ផលិតកម្ម រាហ៊ូ  

អត្ថបទ៖ Sunny