តារា៥ដួង ត្រៀមខ្លួនទទួលធម៌ក្ដៅពីក្រសួងវប្បធម៌ ក្រោយសិចស៊ីមិនប្រណីដៃ
- ព្រហស្បតិ៍, 23 សីហា 2018 04:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា៥ដួង ត្រៀមខ្លួនទទួលធម៌ក្ដៅពីក្រសួងវប្បធម៌ ក្រោយសិចស៊ីមិនប្រណីដៃ
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចកំណត់ឈ្មោះតារារួចអស់ហើយ ដែលត្រូវចូលខ្លួនមកទទួលពិន័យ និងណែនាំ បន្ទាប់ពីបានបង្ហាញសកម្មភាពសិចស៊ីជ្រុលក្នុងវិស័យសិល្បៈ។ ក្នុងនោះមាន កញ្ញា សេង សូណា លោក អែន ឌី កញ្ញា ពេជ្រ អាវីហ្សា កញ្ញា រតនៈ ពិសី និង អ្នកនាង ស្រីម៉ុច។
បើតាមឯកឧត្ដម ចំរើន វ៉ាន់ថា ទីប្រឹក្សារបស់ក្រសួងវប្បធម៌វិចិត្រសិល្បៈ ប្រាប់ថា ក្រសួងបានកំណត់ដាក់ពិន័យ កញ្ញា សេង សូណា ឲ្យបញ្ឈប់រាល់សកម្មភាពសិល្បៈទាំងអស់រយៈពេលមួយឆ្នាំ ដូចកញ្ញា ដេនីក្វាន់ កាលពីគ្រាមុនដែរ បន្ទាប់ពីតារារូបនេះ នៅតែផ្គើនបង្ហាញភាពសិចស៊ីមិនប្រណីដៃ ពិសេសក្នុងខ្សែភាពយន្តកន្លងមក។
ចំណែកតារា៤ដួងទៀត ដូចជា លោក អែន ឌី កញ្ញ ពេជ្រ អាវីហ្សា កញ្ញា រតនៈ ពិសី និង អ្នកនាង ស្រីម៉ុច ក្រសួងសម្រេចត្រឹមធ្វើការណែនាំសិន ។ ប្រសិនបើបុគ្គលទាំង៤រូប នៅតែរឹងទទឹងមិនព្រមឈប់ថតសិល្បៈក្នុងរូបភាពសិចស៊ីតទៅទៀត នោះអ្នកទាំង៤ នឹងទទួលរងពិន័យឲ្យផ្អាកសិល្បៈ ដូចកញ្ញា សេង សូណាដែរ។
ចំពោះវិធានការក្ដៅនេះ លោក ចំរើន វ៉ាន់ថា អះអាងថា នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ ដោយអញ្ជើញតារាខាងលើ មកធ្វើការណែនាំនិងប្រកាសសេចក្ដីជូនដំណឹងនេះជាផ្លូវការ៕