តារា​ណា​ខ្លះ ជាប់​ឈ្មោះ​ជា​កំពូល​ប្រុស​ស្អាត​ជាង​គេ​ក្នុង​ពិភពលោក?

  • 2018-08-23 07:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​តារា​ជា​ច្រើន​ជាប់​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​ប្រជែង​សម្រស់ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​ពិភពលោក​មួយ​នេះ មិន​មែន​អាស្រ័យ​តែ​លើ​រូប​សម្រស់ និង​រូបរាង​ខាង​ក្រៅ​តែ​មួយ​មុខ​នោះ​ទេ។

នៅ​ពេល​ខ្លះ អ្នក​ជំនាញ​បាន​សម្រេច​ចិត្ត​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​ជា​ទី​បំផុត ដើម្បី​ឲ្យ​ជម្រើស​របស់​ពួក​គេ​មើល​ទៅ​សម​ហេតុ​ផល យុត្តិធម៌ និង​មិន​លំអៀង។ ដូច្នេះ​ហើយ​បាន​ជា​វិប​សាយ​ TC CANDLER បាន​ធ្វើ​បញ្ជី​មួយ រៀប​ចំ​ចំណាត់​ថ្នាក់​ ១០០នាក់ នៃ​តារា​ស្រី និង​ប្រុស​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ជាង​គេ​លើ​លោក ដែល​ធ្វើ​​ឡើង​ដោយ​ការ​ពិភាក្សា​ និង​យក​មតិ​ភាគ​ច្រើន​ពី​មនុស្ស​ជាង ៣ លាន​នាក់​ជុំវិញ​ពិភពលោក៕

ខាង​ក្រោម​នេះ ជា​​ចំណាត់​ថ្នាក់​ទាំង ២០ របស់​កំពូល​តារា​ប្រុស​ដែល​មាន​រូបរាង​សង្ហា​ដាច់​គេ ដែល​ខាង​សារព័ត៌មាន Bright Side ជ្រើស​យក​មក​បង្ហាញ៖

១. តារា​ចម្រៀង Kim Tae-hyung (ក្រុម BTS)

២. តារា​សម្ដែង Jason Momoa

៣. តារា​សម្ដែង Armie Hammer

៤. តារា​ចម្រៀង James Reid

៥. តារា​សម្ដែង William Levy

៦. តារា​សម្ដែង Stanley Weber

៧. តារា​បណ្ដាញ​សង្គម Felix Kjellberg

៨. តារា​សម្ដែង Idris Elba

៩. តារា​ចម្រៀង Sehun (ក្រុម EXO)

១០. តារា​បណ្ដាញ​សង្គម Mariano Di Vaio

១១. តារា​សម្ដែង Jensen Ackles

១២. តារា​សម្ដែង Oscar Isaac

១៣. តារា​ចម្រៀង Jungkook (ក្រុម BTS)

១៤. តារា​សម្ដែង Aaron Taylor-Johnson

១៥. តារា​សម្ដែង Barış Arduç

១៦. តារា​សម្ដែង Mario Casas

១៧. តារា​សម្ដែង Michiel Huisman

១៨. តារា​ម៉ូដែល Toni Mahfud

១៩. តារា​ចម្រៀង Taeyang (ក្រុម BIGBANG)

២០. តារា​សម្ដែង Trevante Rhodes

ប្រភព៖ Brightside   ប្រែ​សម្រួល៖ អន សុភក្ត្រា