ដំណឹង​ល្អ! ក្រសួង​អប់រំ ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​បឋម និង គ្រូ​មតេយ្យ​សិក្សា ច្រើននាក់

  • 2018-08-24 03:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឱកាស​ល្អ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ការងារ​ជា​គ្រូ​បង្រៀន​ ព្រោះ​ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​គ្រូ​បឋមសិក្សា និង គ្រូ​មតេយ្យ​សិក្សា​ច្រើន​នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​កាល​បរិច្ឆេទ​ថ្ងៃ​ទី ២៣ សីហា ២០១៨ កន្លង​ទៅ។

រូបភាព​​សិស្ស​ ក្រោយ​ប្រឡង​បាក់ឌុប​ ២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ

សេចក្ដី​ជូន​ដំណឹង​ ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម​ ហង់ ជួនណារ៉ុន បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សា សរុប​ចំនួន ​១ ៦០០នាក់ និង​គ្រូ​មត្តេយ្យ​សិក្សា​ចំនួន​ ២០០​នាក់។ ការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សា សរុប​ចំនួន​១ ៦០០នាក់ (ក្នុង​នោះ​តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល ​១២+២ ចំនួន១ ៣០០នាក់ និង ​១២+៤ ចំនួន​៣០០នាក់) និង​គ្រូ​មត្តេយ្យ​សិក្សា​ចំនួន ​២០០​នាក់ សិក្សា​រយៈពេល​២ឆ្នាំ និង​៤ឆ្នាំ។

សេចក្ដី​ជូន​ដំណឹង​ខាង​លើ​បញ្ជាក់​ថា៖

  • ផុត​កំណត់​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង ៖ ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨
  • សម័យ​ប្រឡង ៖ ១៧ វិច្ឆិកា ២០១៨

ចង់​ដឹង​ព័ត៌មាន​លម្អិត​អំពី​សេចក្ដីជូន​ដំណឹង និង​ទម្រង់​បែប​បទ​ ចុច​តំណនេះការ​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​បឋមសិក្សានិង​មត្តេយ្យសិក្សា២០១៨

អត្ថបទ៖ ប៊ិន ប៊ុណ្ណា