​មិន​នឹក​ស្មាន ស្រី​ម៉ុច​កាល​ពី​ក្មេង​និង​ឥ​លូវ​ ខុស​គ្នា​ដាច់​ខ្លាំង

  • 2018-08-25 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​នាង ស្រី​ម៉ុច ឈាន​​ចូល​វ័យ​៣៨​ឆ្នាំ​ហើយ​ក្នុង​ឆ្នាំ​នេះ តែ​សម្រស់​របស់​អ្នក​ម្ដាយ​កូន​បី​រូប​នេះ នៅ​តែ​ស្អាត​ខ្ញង់ មិន​ចាញ់​ក្រមុំ​ឡើយ។ ប៉ុន្តែ​ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម​របស់​​អ្នក​នាង បាន​បង្ហោះ​រូប​ខ្លួន ​កាល​ពី​ក្មេង ធ្វើ​ឲ្យ​ទស្សនិកជន​​ភ្ញាក់​ផ្អើល​នឹង​សម្រស់​របស់​អ្នក​នាង​យ៉ាង​ខ្លាំង។

​រូប​កាល​ពី​កុមារ​ភាព​របស់​អតីត​តារា​សម្ដែង​រូប​នេះ ស្ថិត​ក្នុង​សំលៀក​បំពាក់​បែប​ប្រពៃ​ណី ហើយ​សក់​វិញ​កាត់​ខ្លី មើល​មួយ​ភ្លែត​ស្មាន​​ថា ក្មេង​ប្រុស។ អតីត​តារា​ ដែល​មាន​រហស្សនាម "​ជី​ដូន​កាកី​" បាន​សរសេរ​ថា៖ "​ពីមុន​ហើយ​នឹង​ឥលូវ អ្វី​ៗ​ផ្លាស់​ប្ដូរ​ទៅ​តាម​ពេល​វេលា។ ខ្លាច​ខ្លួន​ឯង ហាហា (​សំខាន់​ឥលូវ​ស្រី​ពេញ​លេញ​"។

អ្នក​គាំទ្រ​អ្នក​នាង ស្រី​ម៉ុច ជា​ច្រើន​បាន​ចូល​ទៅ​បញ្ចេញ​មតិ​លើ​រូប​នោះ​ថា ពិត​ជា​មើល​មិន​ស្គាល់​ថា នេះ​ជា​រូប​កាល​ពី​ក្មេង​របស់​ អតីត​តារា​រូប​នេះ​ឡើយ។ យ៉ាងណា បើ​ក្រឡេក​មើល​ពី​សម្រស់​បច្ចុប្បន្ន ស្រី​ម៉ុច ពិត​ជា​ស្រស់​ស្អាត​ប្លែក ដាច់​ខ្លាំង​កាល​ពី​នៅ​ក្មេង​តែ​ម្ដង៕​

រូប​ភាព៖​ IG sreymouch

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី