Liu Yifei ធ្វើខួបកំណើតឆ្នាំដំបូង ក្រោយបែកពី Song Seung Hun
- 2018-08-26 07:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liu Yifei ធ្វើខួបកំណើតឆ្នាំដំបូង ក្រោយបែកពី Song Seung Hun
ចន្លោះមិនឃើញ
ឆ្នាំថ្មីនេះ តារាសម្ដែងដែលជាតួឯកក្នុងរឿង "Mulan" ឈានចូលវ័យ ៣១ឆ្នាំហើយ ហើយឆ្នាំនេះនាងបានរៀបចំអធិកអធមគួរសមជាមួយមិត្តភ័ក្ដិ ហើយបើនិយាយពីកាដូវិញ ក៏បានទទួលច្រើនដែរ។
នេះគឺជាឆ្នាំដំបូងហើយ ដែល Liu Yifei បានប្រារព្ធពិធីខួបកំណើត និងគ្មានវត្តមានចូលរួមពីអតីតសង្សារ Song Seung Hun ក្រោយប្រកាសពីការចែកផ្លូវកាលពីខែមករា ឆ្នាំ ២០១៨។ បន្ទាប់ពីបែកគ្នា Yifei បានចំណាយពេលច្រើនទៅលើការងារសម្ដែង ជាពិសេសក្នុងរឿង "Mulan” របស់ Disney។
ទិដ្ឋភាពក្នុងថ្ងៃខួបកំណើតរបស់តារាស្រីរបស់តារាស្រីរូបនេះ ពិតជាអ៊ូអរ ដោយមានការចូលរួមពីគ្រួសារ និងមិត្តភ័ក្ដិជាច្រើន។ ថ្ងៃនោះដែរ នាងក៏បានបង្ហោះរូបភាពលើគណនី Weibo ផ្ទាល់ខ្លួនដែរ៕