វែកមុខឃាតក តាមកំណត់ហេតុ៥ចំណុច អ្នកខ្លាំងទើបឆ្លើយត្រូវ

  • 2018-08-27 04:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តភ័ក្ដិ​ចំនួន ៤ នាក់ មាន​ឈ្មោះ​ថា Anne, Dan, Bill និង Josh។ ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​គឺ​ជា​ឃាតក។

  • Anne និង Dan បាន​ជួប​គ្នា​កាល​ពី ២ខែ​មុន ហើយ​ក៏​បាន​ស្រលាញ់​គ្នា​ភ្លែត។

  • កាល​ពី​យប់​មិញ Bill បាន​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ ជាមួយ​ជន​ស្លូតត្រង់​ម្នាក់​ក្នុង​ចំណោម​ពួកគេ។

  • Anne និង Josh បាន​អបអរ​ពិធីបុណ្យ Christmas ជាមួយគ្នា។

  • Dan ស្គាល់​ឃាតក​តាំង​ពី​នៅ​រៀន។

  • កាល​ពី​ខែ​មុន ឃាតក​បាន​ស្លាប់​មួយ​កំណាត់​ពី​ត្រឹម​ចង្កេះ​ចុះ​ក្រោយ។

តើ​នរណា​ជា​ឃាតក? (សូម​គិត​ពិចារណា​មុន​ពេល​មើល​ចម្លើយ​ខាង​ក្រោម)

ចម្លើយ៖

  • Dan បាន​ស្គាល់​ឃាតក​តាំង​ពី​នៅ​រៀន ដូច្នេះ Anne ជា​ជន​ស្លូតត្រង់ ព្រោះ​ពួកគេ​ទើប​តែ​ជួប​គ្នា​បាន ២ខែ​ប៉ុណ្ណោះ

  • Dan ក៏​ជា​ជន​ស្លូតត្រង់​ដែរ ព្រោះ​គេ​ស្គាល់​ឃាតក​តាំង​ពី​នៅ​រៀន

  • ឃាតក​ស្លាប់​មួយ​កំណាត់​ខ្លួន​កាល​ពី​ខែ​មុន ដូច្នេះ Bill ក៏​ជា​ជន​ស្លូតត្រង់​ដែរ ព្រោះ​គេ​បាន​ចេញ​ទៅ​ដើរ​លេង​កាល​ពី​យប់​មិញ

- ឃាតក គឺ Josh

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម