Avatar បន្ត​ឈរ​លើ Khmer United ១​ពិន្ទុ ក្រោយ​ស្មើ​គ្នា​សប្ដាហ៍​ទី​១៨ ពាន Khmer Real Estate

  • 2018-08-27 07:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កំពុង​កាន់​កាប់​កំពូល​តារាង Avatar បន្ត​ឈរ​​លេខ ១ លើ​ក្រុម Khmer United ១​ពិន្ទុ​​ ក្រោយ​ស្មើ​គ្នា​ ២-២ នៅ​ទីលាន​ដុន​បូស្កូ​កាល​ពី​ម្សិល​មិញ​នេះ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៨ នៃ​ព្រឹត្តិការណ៍ Khmer Real Estate ។

សកម្មភាព Avatar ប៉ះ Khmer United

​សម្រាប់​ការ​ប្រកួត​​​នេះ​ក្រុម​ខ្លាំង​ Avatar បាន​នាំ​មុខ ២-០មុន​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ Khmer United ​តាម​បាន២-២ មុន​ចប់​ ៩០​នាទី។ ​សម្រាប់​សប្ដាហ៍​ទី​១៩ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​​ សម្រាប់​រដូវ​កាល ២០១៨ នៃ​ពាន​ខាង​លើ​ក្រុម Khmer United នឹង​ប៉ះ​ក្រុម កូន​ខ្មែរ​នៅ​សប្ដាហ៍​ក្រោយ ស្រប​ពេល​ក្រុម​​ខ្លាំង Avatar នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ យុវជន​កំពង់​ ដែល​ជា​ក្រុម​កំពុង​ត្រូវ​ការ​ពិន្ទុ ដើម្បី​ទទួល​បាន​កៅអី​ Top 5 ចូល​រួម​ប្រកួត​ពាន Khmer Real Estate Cup វគ្គ Play-Off។

​ពាន​នេះ​មិន​មាន​ការ​ប្រកួត​ពីរ​ជើង​ឡើយ ដោយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​​គិត​ត្រឹម សប្ដាហ៍​ទី​១៩ នឹង​ទទួល​បាន​ជើង​ឯក។ ស្រប​ពេល​ក្រុម​លេខ ២ ដល់​លេខ ៥ ត្រូវ​​ចាប់​ឆ្នោត​ប៉ះ​​គ្នា​ចំនួន​១​ជើង​ ដោយ​​​អ្នក​ឈ្នះ​ប៉ះ​អ្នក​ឈ្នះ​​​​ដណ្ដើម​ពាន Khmer Real Estate Cup ហើយ​អ្នក​ចាញ់​ប៉ះ​អ្នក​ចាញ់​ដណ្ដើម​លេខ ៣។ វគ្គ​ Play-Off នេះ​នឹងធ្វើ​ការ​ប្រកួត​ថ្ងៃ​ទី​៩ ខែ​កញ្ញា សម្រាប់​ថ្ងៃ​ទី​១ ហើយ​ថ្ងៃ​ទី​២ នឹង​ធ្វើ​ការ​ប្រកួត​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨។

លទ្ធផល​សប្ដាហ៍​ទី​១៨​៖

  • ១- យុវជនសង្កាត់ស្នោរ ៣-០ Anvaya (បោះបង់ការប្រកួត)

  • ២- យុវជនច្បាប់ ៣-០ វត្តកោះ (បោះបង់ការប្រកួត)

  • ៣- Blue Dragon ៣-២ បាសាក់

  • ៤- Mambo PP ២-០ ទន្សោងអែហ្វស៊ី

  • ៥- តាំងគោក ៣​-០ អាណាចក្រទួលគោក (បោះបង់ការប្រកួត)

  • ៦- យុវជនកំពង់ចាម ១៩-២ Giant

  • ៧- HHK ៨-៣ កូនខ្មែរ

  • ៨- Bayon Wanderers ៣-០ Reil PP

  • ៩- RFL ៣​-០​ V.Trian (បោះបង់ការប្រកួត)

  • ១០- Khmer United ២-២ Avatar

ប្រាក់​រង្វាន់​តាម​ចំណាត់​ថ្នាក់​​

  • លេខ​១៖ ទទួល​បាន​ពាន​១​ មេដាយ​មាស​ ​បាល់​៣​គ្រាប់​ និង​ប្រាក់​៨​លាន​រៀល

  • លេខ​២៖ ទទួល​បាន​ពាន​១​ មេដាយ​ដាយ​ប្រាក់ បាល់់​៣​គ្រាប់​​​ និង​ប្រាក់​៦​លាន​រៀល

  • លេខ​៣៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​៤​លាន​រៀល

  • លេខ​៤៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​២លាន​រៀល

  • លេខ​៥៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​១​លាន​រៀល

  • ក្រុម Fair Play៖ ទទួល​បាន​៥០​ម៉ឺន​រៀល

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​