ពាក្យ​ខ្មែរទាំងនេះ​ប្រើញឹកញាប់​អត់ដឹង​ខុស ទាល់មើល​វចនានុក្រម ចង់បាក់ចង្កេះ

  • 2018-08-27 08:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ជា​ភាសាខ្មែរ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​មួយ​ចំនួនមានការ​ប្រើ​ប្រាស់​ដោយ​ភាន់​ច្រឡំ ឬ​ក៏​ទំនងជា​អាច​និយាយបាន​ថា​សរសេរ​ខុស​តាម​គ្នា​ទៅ​តាម​សនៀង​​អាន​ទៅ​វិញ។​

ថ្ងៃនេះ​ Sabay លើក​យកពាក្យ​ពីរ​ដែល​កន្លង​មក​អ្នក​ប្រើប្រាស់​អាចយល់ថា​សរសេរ​ត្រូវ ឬ​ក៏ទំនងជា​មិនបាន​ដឹង​ថាខុស​តែម្តង។

១. រាគ ឬរាក

ក្នុង​សំណេរ​ខ្លះមានសរសេរពាក្យ «រាគ» និង​ក្នុង​សំណេរ​ខ្លះមាន​ពាក្យ «រាក»។ សម្រាប់​ពាក្យ​សំដៅ​ដល់​អការៈរាន់​ខ្លាំងទប់​មិនបាន គឹប្រើពាក្យ «រាក» ដែល​តាមវចនុក្រម រាក មាន័យ​ថា លេច​ដោយ​រាន់​ខ្លាំង​ទប់​មិន​ទាន់​ឬ​ទប់​មិន​ឈ្នះ ចុះ​រាក ចុះ​ឧច្ចារៈ​រាន់​រាក​ខ្លាំង ជាដើម។

ចំណែក​ពាក្យ​ «រាគ» វិញ​សំដៅ​ដល់​ តម្រេក សេចក្ដី​រីករាយ ត្រេក​ត្រអាល ចំពោះ​កាម។ នេះ​បើតាម​វចនា​នុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ជូន ណាត។​​​

២. ប្រ​ឌិត​ឬប្រតិដ្ឋ

ជាធម្មតា​ក្នុងការ​សរសេរ​ឃើញ​មាន​សរសេរ​ពាក្យ​ «ប្រ​ឌិត» ជាជាង​ពាក្យ​ «ប្រ​តិដ្ឋ» ដោយ​សំដៅ​ដល់​ន័យ​ថា​បង្កើត​ឲ្យ​មាន​ឡើង​តាម​យោបល់​របស់​ខ្លួន ដោយ​ប្រដូច​ទៅ​នឹង​នេះ​នឹង​នោះ​ខុស​សោះ​ក៏​មាន ត្រូវ​ដែរ​ក៏​មាន។

ពាក្យ​ត្រឹម​ត្រូវ​នៃអត្ថន័យនេះ គឺ «ប្រតិដ្ឋ» មិនមែន​ «ប្រ​ឌិត» នោះទេ។ ប្រ​តិដ្ឋ មានន័យ​ថាបង្កើត​ឲ្យ​មាន​ឡើង​តាម​យោបល់​របស់​ខ្លួន ដោយ​ប្រដូច​ទៅ​នឹង​នេះ​នឹង​នោះ​ខុស​សោះ​ក៏​មាន ត្រូវ​ដែរ​ក៏​មាន : កុំ​អាល​ជឿ​ពេក ព្រោះ​អ្នក​និយាយ​ចេះ​តែ​ប្រតិដ្ឋ​ថា​ៗ​ទៅ​ទេ។ នេះ​បើតាម​វចនានុក្រមសម្តេចព្រះ​សង្ឃរាជ​ជូន ណាត

ឯពាក្យ «ប្រ​ឌិត» គឺជា​សំនៀង​ទម្លាប់​អាន​របស់ពាក្យ «ប្រ​តិដ្ឋ»។ នេះបើតាម​វចនានុក្រម​ដដែល​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
អត្ថបទថ្មី