ចិត្តធម៌មែន! ឃើញលោកតាម្នាក់រស់លំបាកតោកយ៉ាកពេក Mike ខំសង់ផ្ទះ១ខ្នងឲ្យឡើងស្អាត
- 2018-08-27 09:01:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តធម៌មែន! ឃើញលោកតាម្នាក់រស់លំបាកតោកយ៉ាកពេក Mike ខំសង់ផ្ទះ១ខ្នងឲ្យឡើងស្អាត
ចន្លោះមិនឃើញ
ដោយមើលឃើញពីទុក្ខលំបាករបស់លោកតាទុរគត តារាចម្រៀង និងសម្ដែងល្បីឈ្មោះរបស់ថៃ Mike Pirath ឬ Mike Angelo បានធ្វើផ្ទះមួយខ្នងជូន ដោយមិនគិតយូរឡើយ។
តារាប្រុសកូន ១ Mike Angelo បានធ្វើអំពើមនុស្សធម៌កាត់ថ្លៃមិនបាន ពេលស្ម័គ្រចិត្តជួយសាងសង់ផ្ទះថ្មីមួយខ្នងជូនលោកតាម្នាក់ដែលរស់នៅជាមួយស្ថានភាពក្រលំបាកតោកយ៉ាក ឲ្យមានទឹក ភ្លើងប្រើប្រាស់ដូចគេ។
ថ្លែងលើគណនី Instagram តារាប្រុសចិត្តធម៌រូបនេះបានសរសេរថា៖ "ថ្ងៃនេះ មកលេងលោកអុំ Lert បាទ ហើយផ្ទះក៏សាងសង់រួចហើយដែរ ឃើញលោកអុំញញឹមស្រស់ណាស់ របួសនៅលើរាងកាយក៏លែងមានទៀតដែរ ហើយខ្ញុំក៏បានយកខោអាវថ្មីៗយកមកជូនលោកអុំដែរ។ ចាប់ពីពេលនេះ លោកអុំមានគេងសម្រាន្តស្រួលបួល មានបន្ទប់ទឹកប្រើ ប៉ុន្តែគូរឲ្យស្ដាយជើងអុំនៅមិនអាចដើរបាន”។
តាមអ្វីដែល Mike បានបង្ហោះនោះបានបញ្ជាក់ថា លោកតា Lert ធ្លាក់ខ្លួនជិះរទេះនេះ ក៏ដោយសារត្រូវឆ្កែខាំមួយទំហឹង។ ទោះជាយ៉ាងណា លោកសង្ឃឹមថា របួសនេះនឹងជាសះស្បើយក្នុងពេលឆាប់នេះ។ មួយវិញទៀត Mike ក៏បង្ហាញអារម្មណ៍រីករាយបំផុតដែរ ដែលលោកតារូបនេះមានកន្លែងស្នាក់នៅសមរម្យជាងមុនស្របពេលមានវ័យចំណាស់ណាស់ទៅហើយ។
កាយវិការសប្បុរសធម៌របស់ Mike Angelo បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ហើយក៏ជាគំរូសម្រាប់តារាៗថៃផ្សេងទៀតដែរ៕