ដល់ក! លឹម​​ មួយហ្គិច​ ធ្វើឲ្យ ណា​ សាឌី យំខ្លាំងកាលពីយប់មិញ

  • 2018-08-31 09:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រស់​សោភា និងជា​ពិធីការី​កញ្ញាណាសាឌី​ថ្ងៃខួប​កំណើតអាយុ​២២ឆ្នាំយប់​មិញ​យំមិន​ស្ទើរ​ទេ​ព្រោះ​គិត​ថា​បងប្អូន​ល្អ​របស់​ខ្លួនកញ្ញា​លឹម​មួយ​ហ្គិច​មិន​បាន​ចាំ​ថ្ងៃ​ពិសេស​របស់​ខ្លួន​ក៏​ដូច​ជា​ទូរស័ព្ទ​កុហកម្ចាស់​ខួប​ថា​តារា​កូន​កាត់​ជប៉ុន​លឹម​មួយ​ហ្គិច​ជាប់​រវល់​ទៅ​ថត​នៅ​ឯ​ខេត្ត​សៀម​រាបប្រហែល​ជា​ខក​ខាន​ហើយ​។

​ជា​ស្តែង​អ្វី​ដែល​ពិសេស​ចំពោះ​ចំណង​មិត្ត​ភាព​ដ៏​ស្និត​ស្នាល​របស់​តារា​ស្រស់​សោភា​ទាំង​២​ស្ទើរ​តែ​ដូច​បង​ប្អូន​រួម​ផ្ទៃ​ម្តាយ​តែមួយ​ទៅ​ហើយបើគិត​ទៅ​មាន​រយៈ​ពេល​២ឆ្នាំ​គត់​តែម្តង​កាល​នោះ​អ្នក​ទាំង​២​បាន​ចូល​រួម​ថត​ខ្សែ​រឿង​ភាគ​ជាមួយ​គ្នា​គឺ "ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង"បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន ហើយក៏មាន​អ្នក​គាំទ្រ​និង​មិត្តៗ​សិល្បៈ​រួម​អាជីព​ក៏​បាន​ដឹង​ពី​ទំនាក់​ទំនងដ៏​ជិតស្និត​រវាង​អ្នក​ទាំង​ពីរផងដែរ។

ដោយ​ឡែក​ម្ចាស់​ខួប​ពិធី​ការីនីរូបស្រស់​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​បាន​រៀប​រាប់​មក​កាន់​Sabay​៖"មុន​ដំបូង​ខំ​អន់​ចិត្ត​ព្រោះ​ចង់​ញាំ​អី​ជួប​ជុំ​បង​ហ្គិចតែគាត់​ថា​រវល់​នៅថត​សៀម​រាប​ ខ្ញុំ​ក៏កាត់​ចិត្តគិត​ថាមិន​បាច់​ធ្វើ​ទេរហូត​ដល់​យប់​មែន​ទែនមិត្តភក្តិCall ញាំ​បាយ​នៅ​Mara Restaurant And Lounge​​ខ្ញុំទៅធម្មតា​ ​ដឹង​អី​ពួកគាត់​កុហក​ខ្ញុំ​គាត់​Suprise ខ្ញុំ​ឡើង​យំ​ហ្មង​បង​ព្រោះ​ឃើញ​បង​ហ្គិចក្នុងឡាន​ហើយ​ទិញតុក្តាធំ​ឲ្យខ្ញុំ​គាត់​កុហកឡើងសម​តែ​ខ្ញុំ​ធ្លាប់​និយាយ​ថា​ស្រលាញ់​នឹង​ចង់​ទិញតុក្តាខ្លាឃ្មុំនេះ​ដាក់​ផ្ទះ​ថ្មី ឥឡូវ​គាំត់ទិញឲ្យខ្ញុំហើយ "​។

សម្រាប់​ខួប​កំណើត​លើក​នេះ​ខ្ញុំ​រំភើប​ខ្លាំង​ទោះ​មិន​ធំ​ដុំ​តែ​មាន​មនុស្ស​ដែល​តារា​រូប​នេះ​ស្រលាញ់​ហើយ​អ្វី ដែល​តារា​រូបនេះ​ស្រលាញ់​លឹម​មួយ​ហ្គិច​ខ្លាំង​គឺ​មាន​ចំណុច​ជា​ច្រើន​គឺ​អ្នក​ទាំង​ពីរ​រួម​សុខរួមទុក្ខ​ជាមួយ​គ្នា​ច្រើន។​ចុងក្រោយ​គ្មាន​អ្វី​ច្រើន​នោះ​ទេ​មាន​តែ​ពាក្យ​ថា​អរគុណ​អ្នក​គ្រប់គ្រងកម្ម​វធីបងប្រុស​រ៉ា​លី បងស្រី​ឈឺម​រីយ៉ា និង​ទេព​កញ្ញា ពិសេស​បងប្អូន​ល្អ​លឹម​មួយ​ហ្គិចកាល​ពី យប់មិញ៕

ចង់ដឹង​ថាពិធីការី​រំភើបចិត្ត​នឹង​យំ​ខ្លាំង​ប៉ុណ្នា​កាល​ពី​យប់​មិញ​មើល​រូប​ខាង​ក្រោម​៖

សម្ភាសន៍ &​ ផ្តល់សិទ្ធរូបភាព៖ កញ្ញា ណា សាឌី

អត្ថបទ៖ សិរីរត្នន៍