​យុគ ចិន្ដា វ៉ា​ដាច់​តារា​ក្មេង​ៗ ឈរ​ឈ្មោះ​ជា​តំណាង​ផលិត​ផល​ថៃ​អស់​៥​ឆ្នាំ មិន​ប្រែ​ប្រួល​

  • 2018-09-01 06:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឆ្នាំ​នេះ ពិធី​កា​រី​នី យុគ ចិន្ដា មាន​វ័យ​៤២ ឆ្នាំ​ហើយ តែ​សម្រស់​និង​ភាព​ល្បី​ល្បាញ​ ​​​នៅ​តែ​លេច​ធ្លោ មិន​ស្រក​ស្រុត​នោះ​ទេ។ លើស​ពី​នេះ ម្ដាយ​នាង​តូច​ អម ថែម​ទាំង​ឈរ​ជា​តំណាង​ផលិត​ផល​​មក​ពី​ប្រទេស​ថៃ អស់​ពេល​ជាង​៥ឆ្នាំ យ៉ាង​រឹង​មាំ​ ដោយ​តារា​ក្មេង​ៗ​ស្រករ​ក្រោយ​មិន​អាច​​​​​មក​ប្រជែង​ដណ្ដើម​បាន​នោះ​ឡើយ។​

​​ថ្មី​ៗ​នេះ ពិ​ធី​កា​រី​នី ស្ទាត់​ជំនាញ​ភាសា​ថៃ​ ត្រូវ​បាន​គេ​ដឹង​ថា ទៅ​ប្រទេស​ថៃ ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​​ទឹក​​ដោះ​គោ ដែល​ក្នុង​នោះ​ថត​រួម​គ្នា ​​ជាមួយ​តារា​សម្ដែង​ប្រុស​មុខ​ស្រស់ Shakrit ទៀត​ផង។ អ្នក​នាង យុគ ចិន្តា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​បញ្ជាក់​ថា អ្នក​នាង​មាន​ភាព​សប្បាយ​រីក​រាយ​ដែល​​ក្រុមហ៊ុន​ថៃ​នៅ​តែ​ផ្ដល់​ទំនុក​ចិត្ត ព្រម​ទាំង​ភាព​ជឿ​ជាក់​ ក្នុង​ការ​បន្ត​ជ្រើស​រើស​ធ្វើ​ជា​អ្នក​តំណាង​ផលិត​ផល​រយៈ​ពេល​៥​ឆ្នាំ មក​ហើយ៕​

រូប​ភាព៖ FB Yok chenda ​

អត្ថបទ៖ លឹម សុនា