ប៊ឺរី សារភាពត្រង់ៗ ពេញចិត្តឈុតលើគ្រែជាមួយ សាឡាត់ ស្រីឡាង
- 2018-09-03 04:02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ឺរី សារភាពត្រង់ៗ ពេញចិត្តឈុតលើគ្រែជាមួយ សាឡាត់ ស្រីឡាង
ចន្លោះមិនឃើញ
កំលោះសង្ហា ប៊ឺរី បានសារភាពត្រង់ៗថា លោកពិតជាពេញចិត្តឈុតគេងនៅលើគ្រែក្នុងរឿង"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ជាមួយ សាឡាត់ ស្រីឡាង ខ្លាំងណាស់ដល់ថ្នាក់ធ្វើឲ្យរូបគេមិនអាចបំភ្លេចបាន។
ប៊ឺរី ថា៖" ឈុតដែលល្អសើច និងធ្វើឲ្យខ្ញុំពេញចិត្តនោះ ត្រង់តួស្រី( សាឡាត់ ស្រីឡាង) អស់កម្លាំងហើយចូលមកគេងក្នុងបន្ទប់ខ្ញុំ ដល់ពេលខ្ញុំមកពីធ្វើការអស់កម្លាំងដែរក៏ឡើងមកគេងនៅលើគ្រែជាមួយគ្នា។ នៅពេលហ្នឹងខ្ញុំអត់បានដឹងថា គាត់នៅក្នុងបន្ទប់ខ្ញុំទេ ដល់ពេលគាត់គេងលក់បោះដៃមកលើខ្ញុំ ហើយខ្ញុំក៏ភ្ញាក់ធាក់គាត់ធ្លាក់ពីលើគ្រែ"។
នៅក្នុងឈុតឆាកសម្ដែងលើគ្រែរវាងតួឯកប្រុសស្រីទាំងពីរ មិនបានធ្វើអ្វីគ្នាទេ គ្រាន់តែប្រកែកពាក្យសម្ដីបន្តិចបន្តួច ដោយមិនដឹងថា ស្រីឡាង ចូលក្នុងបន្ទប់ខ្លួន តាំងពីពេលណា។ ឯ នាង វិញក៏មានការងឿងឆ្ងល់ដូចគ្នា ហេតុអ្វីត្រូវមកគេងក្នុងបន្ទប់ជាមួយលោក។
ចាប់តាំងពីចេញថតរឿង"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ឈុតឆាក ប៊ឺរី ប៉ះគ្នាជាមួយ សាឡាត់ ស្រីឡាង មកដល់ពេលនេះដំណើរការបាន ៥០ ភាគរយហើយ។ គ្រប់ប្លង់សម្ដែងក្នុងរឿងនេះលោក ពេញចិត្តទាំងអស់ពីមួយវគ្គទៅមួយវគ្គប្រទាក់ក្រឡាគ្នាបានល្អ គួរឲ្យកោតស្ញប់ស្ញែងដល់អ្នកនិពន្ធភាពយន្តភាគមួយនេះ។
"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ជារឿងប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានអ្នកចូលអានយ៉ាងច្រើនលើសលុប។ត្រៀមនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និងនៅលើ Soyo App ដែលទទួលបានសិទ្ធិផ្សាយរឿងភាគធំបង្អស់របស់ PNN ក្នុងពេលឆាប់ៗនេះ។