Avatar លើក​ពាន​ Khmer Real Estate ខណៈ​​វគ្គ Play-Off ចាប់​​គូ​​រួច​រាល់

  • 2018-09-03 07:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Avatar បាន​ក្លាយ​ជា​ជើង​ឯក​ព្រឹត្តិការណ៍ Khmer Real Estate 2018 ​ក្រោយ​យក​ឈ្នះ​ក្រុម យុវជន​កំពង់​ចាម​ ១-០ ​កាល​ពី​ចុង​សប្ដាហ៍​នៅ​ទីលាន​ដុន​បូស្កូ។ ខណៈ​ការ​ចាប់​ពូល​វគ្គ​ Play-Off ដើម្បី​​លេង​ពាន Khmer Real Estate Cup បាន​ចាប់​​គូ​រួចរាល់។

​វគ្គ​ Play-Off

  • Khmer United ប៉ះ Blue Dragon ម៉ោង ២ រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា

  • Bayon Vanderers ប៉ះ Riel PP ម៉ោង ៤ រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា

Avatar យក​ឈ្នះ​យុវជនច្បាប់ ដើម្បី​លើក​ពាន​

សម្រាប់​ការ​ឈ្នះ​ជើង​ឯក​របស់ Avatar FC នេះ​គឺ​លើស​ពិន្ទុ​ Khmer United ដែល​ជា​ក្រុម​លេខ ២ តែ​១​ពិន្ទុ​​ប៉ុណ្ណោះ ដោយ​ក្រុម Avatar FC មាន ៥០ ពិន្ទុ​ក្នុង​ចំណោម ១៩ ប្រកួត​ ស្រប​ពេល​ក្រុម Khmer United មាន ៤៩ ពិន្ទុ​ក្នុង​ចំណោម ១៩​ប្រកួត​។ ខណៈ​ក្រុម​លេខ ៣ បាន​ទៅ​លើ​ក្រុម Bayon Wanders ដែល​មាន ៤៩ ពិន្ទុ​ស្មើ Khmer United តែ​ចាញ់​គ្រាប់​ស៊ុត​របស់​ Khmer United រីឯ​ក្រុម​លេខ ៣ បាន​ទៅ​លើ​ក្រុម Blue Dragon ដែល​មាន ៤២ ពិន្ទុ និង​ក្រុម​លេខ ៤ បាន​ទៅ​លើ​ក្រុម Riel PP ដែល​មាន ៤០​ពិន្ទុ។

សម្រាប់​លទ្ធផល​សប្ដាហ៍​ទី​១៩​៖

  • ១-Khmer United ៣-០ កូន​ខ្មែរ

  • ២-បាសាក់ ៣-០ V.Trian

  • ៣-យុវជន​កំពង់​ចាម ០-១ Avatar FC

  • ៤-យុវជន​ច្បាប់​ ៤-៤ ទន្សោង​ FC

  • ៥-RFL FC ០- ២ Riel PP

  • ៦-Bayon Wanderers ៤-២ Manbo

  • ៧-Giants ៦-៥ Tang Kork

  • ៨-HHK FC ១-៦ Blue Dragon

  • ៩-Wat Koh ០-៣ Anvaya

  • ១០-Snor youth ៣-០ Anachak TK

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ Play-Off ដើម្បី​ដណ្ដើម​ពាន Khmer Real Estate Cup នេះ​គឺ​ធ្វើ​ឡើង​តែ​មួយ​ជើង​ប៉ុណ្ណោះ ដោយ​ក្រុម​ចាញ់​ប៉ះ​ក្រុម​ចាញ់​ ដណ្ដើម​លេខ ៣ ហើយក្រុម​ឈ្នះ​ជួប​ក្រុម​ឈ្នះ​ ដណ្ដើម​ពាន Khmer Real Estate Cup។

ប្រាក់​រង្វាន់​តាម​ចំណាត់​ថ្នាក់​​

  • លេខ​១៖ ទទួល​បាន​ពាន​១​ មេដាយ​មាស​ ​បាល់​៣​គ្រាប់​ និង​ប្រាក់​៨​លាន​រៀល

  • លេខ​២៖ ទទួល​បាន​ពាន​១​ មេដាយ​ដាយ​ប្រាក់ បាល់់​៣​គ្រាប់​​​ និង​ប្រាក់​៦​លាន​រៀល

  • លេខ​៣៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​៤​លាន​រៀល

  • លេខ​៤៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​២លាន​រៀល

  • លេខ​៥៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​១​លាន​រៀល

  • ក្រុម Fair Play៖ ទទួល​បាន​៥០​ម៉ឺន​រៀល

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​