អូន​ម៉ី ​មិន​ភ័យ​សង្សារជានិស្សិតវ័យក្មេង​ប្រច័ណ្ឌ ពេល​ថត​ឈុត​ឱបថើប​​

  • 2018-09-04 02:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង អៀ ម៉េង​លិ ហៅ​អូន​ ម៉ី មាន​សង្សារ​ជា​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ដោយ​បាន​ស្រលាញ់​គ្នា​អស់​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ តួ​ឯក​ក្នុង​រឿង​ "​មរតក​បេះ​ដួង​" ប្រាប់​ថា គូ​ស្នេហ៍​របស់​ខ្លួន​​ ថ្វី​ត្បិត​មាន​វ័យ​ក្មេង​ទើប​២១ ឆ្នាំ​ ​ពិត​មែន តែ​អត្តចរិត​ល្អ និង​មិន​ដែល​រក​រឿង​ ឈ្លោះ​ប្រច័ណ្ឌ​ឡើយ​ ពេល​ឃើញ​នាង​សម្ដែង​មាន​ឈុត​ស្និទ្ធស្នាល​ជាមួយ​តួ​ប្រុស។

​តារា​ស្រី​និយម​តែង​ខ្លួន​សិច​ស៊ី បន្ត​ថា ​អាច​ចាត់​ទុក​ថា ជា​សំណាង​មួយ​សម្រាប់​រូប​នាង​ផ្ទាល់ ព្រោះ​សង្សារ​បណ្ដូល​ចិត្ត​ម្នាក់​នេះ ​ទុក​សិទ្ធិសេរី​ភាព ឲ្យ​តម្លៃ​និង​ផ្ដល់​កិត្តិយស​ ព្រម​ទាំង​ស្រលាញ់​ក្រុម​គ្រួសារ​របស់​ អូន​ម៉ី​ ណាស់។ ចំពោះ​ការ​សម្ដែង​វិញ រឹត​តែ​មិន​ដែល​រញ៉េរញ៉ៃ​ដាក់​គ្នា​ ព្រោះ​ដឹង​ថា ​នោះ​​គ្រាន់​ជា​ការ​ការងារ​​ប៉ុណ្ណោះ​។ ​​អូន ម៉ី ទម្លាយ​ថា​ តាម​ពិត​គូ​ស្នេហ៍​ខ្លួន គ្មាន​រថយន្ត​ ទ្រព្យ​ស្តុក​ស្ដម្ភ​​នោះ​ឡើយ ហើយ​មាន​បុរស​ជា​កូន​អ្នក​មាន​ជា​ច្រើន​តាម​ស្រលាញ់​ តែ​អូន ម៉ី មិន​ខ្វល់​ សុខ​ចិត្ត​ប្រគល់​ក្ដី​ស្រលាញ់​ឲ្យ​សង្សារ​ម្នាក់​នេះ ក៏​ព្រោះ​អត្ត​ចរិត​ល្អ​បែប​នេះ​ហើយ។ រី​ឯ ចាស់​ទុំ​ទាំង​សង​ខាង​វិញ ក៏​ពេញ​ចិត្ត​ និង​ដឹង​ឮពី​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ដែរ។

​​ទោះ​ជា​មាន​ការ​ចុះ​សម្រុង​គ្នា​បាន​ល្អ និង​​យល់​ចិត្ត​ថ្លើម​គ្នា​បែប​នេះ​ក្ដី តែ​អូន​ ម៉ី បញ្ជាក់​ថា ​មិន​ទាន់​មាន​គម្រោង​ភ្ជាប់​ពាក្យ​ភ្លាម​ៗ​នោះ​ទេ ដោយ​រង់​ចាំ​មើល​ចិត្ត​គ្នា​បន្ត​ទៀត​សិន។ ​អូន ម៉ី ប្រាប់​ថា ​បើ​សិន​ជា​ខ្លួន​ចូល​រោង​ការ​មែន​នោះ ​ប្រហែល​​ជា​​សិល្បៈ​ត្រូវ​ទុក​ចោល​មួយ​ឡែក​សិន ​ដើម្បី​មាន​ពេល​រៀប​ចំ​ជីវិត​គ្រួសារ​ឲ្យ​បាន​ល្អ៕

​​​

អត្ថបទ៖ លឹម សុនា