អាណិតហួស កូនស្រី យ៉ាន លីនដា មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់ចង់ចាកចេញពីម្ដាយជារៀងរហូត
- 2018-09-05 02:23:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតហួស កូនស្រី យ៉ាន លីនដា មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់ចង់ចាកចេញពីម្ដាយជារៀងរហូត
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែង យ៉ាន លីនដា សរសេរសារយ៉ាងវែងអន្លាយផ្ញើជូនមហាជនទូទៅ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺផ្លូវចិត្ត។ ក្នុងសារនោះដែរ តារាស្រីរូបនេះរៀបរាប់ថា កូនស្រីតែមួយគត់ដែលនាងស្រឡាញ់ស្មើជីវិត បានទទួលរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ រហូតចង់ចាកចេញពីនាងជារៀងរហូត។
លីនដា ថាកូនស្រីរបស់នាង ព្យាយាមឃុំខ្លួនឯង ដោយមានការភ័យខ្លាចពិភពខាងក្រៅ រហូតដល់ពេលមួយខ្លួនបានរកឃើញថា កូនស្រីបានកើតជំងឺផ្លូវចិត្តម៉្យាងហៅថា PTSD ទាំងក្នុងវ័យដ៏ក្មេងខ្ចី។ ជំងឺប្រភេទនេះដែរ ធ្វើឲ្យនាងតូច រវើរវាយ ភ័យខ្លាចខ្លាំង រហូតដល់យកដៃវាយជញ្ជាំង ឬយកដៃខ្វាចខ្លួនឯងរហូតដល់ចេញឈាមជាដើម ដើម្បីឲ្យមានការធូរស្រាល។
ក្រោយទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ Veronica កូនស្រីរបស់នាង បច្ចុប្បន្នមានភាពធូរស្រាលជាងមុន ហើយក្នុងនាមជាអ្នកម្ដាយម្នាក់ នាងតែងតែលួងលោម និងលើកទឹកចិត្តដល់កូនស្រីកុំឲ្យចុះចាញ់ និងខ្លាចក្នុងការរស់នៅជីវិតបែបនេះ។
ឆ្លងកាត់រឿងរ៉ាវបានកើតឡើងទៅលើកូនស្រីស្រឡាញ់ស្មើជីវិតនេះហើយ ទើប យ៉ាន លីនដា ចង់ចែករំលែកទៅមហាជនទូទៅថា ប្រសិនបើគ្រប់គ្នាជួបប្រទះបញ្ហាបែបនេះ ឬស្រដៀង សូមកុំព្យាយាមនៅស្ងៀម រួចពិភាក្សាជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីកុំឲ្យជំងឺប្រភេទនេះ វិវដ្ដកាន់តែធ្ងន់ធ្ងរទៅ៕
រូបថត៖ពីហ្វេសប៊ុក យ៉ាន លីនដា