មកដល់កម្ពុជាភ្លាម Prang ខំរៀននិយាយភាសាខ្មែរ ដើម្បីស្វាគមន៍អ្នកគាំទ្រ (វីដេអូ)
- 2018-09-05 08:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដល់កម្ពុជាភ្លាម Prang ខំរៀននិយាយភាសាខ្មែរ ដើម្បីស្វាគមន៍អ្នកគាំទ្រ (វីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ តារាសម្ដែងថៃ Prang Kannarun ឬម៉ែយីងចាន់វ៉ាតបានមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីតាំងពិព័រណ៍មួយនៅកោះពេជ្រ រាជធានីភ្នំពេញ។
ជាមួយទឹកមុខស្រស់ស្រាយ ក្នុងដំណើរមកដល់ដំបូងលើទឹកដីកម្ពុជា Prang បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកគាំទ្រទាំងអស់ ដោយបង្ហើរឃ្លាជាភាសាខ្មែរថា៖ «ជម្រាបសួរ ពុកម៉ែ បងប្អូន ស្រឡាញ់អ្នកទាំងអស់គ្នា! អរគុណសម្រាប់ការគាំទ្រ!»
ទោះបីនេះ នេះជាលើកដំបូង ប៉ុន្តែតួម៉ែយីងចាន់វ៉ាត បាននិយាយថាខ្លួនពិតជារំភើប និងអរគុណចំពោះទឹកចិត្តស្រឡាញ់អ្នកគាំទ្រទាំងអស់ដែលមានចំពោះនាង៕