ហួសចិត្ត! ម៉ាដូណា និងប្ដីក្មេង រួមគ្នាសម្ដែងក្នុង MV ថ្មី កាច់បំបាក់ ទេព បូព្រឹក្ស G-Devith

  • 2018-09-05 08:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​អស់​សំណើច​​​ដែល​រាជិនី​មុខ​សេះ​ ម៉ាដូណា និង​ប្ដី​វ័យ​ក្មេង​​​ចាប់​ដៃ​គ្នា​សម្ដែង​​ក្នុង​បទ​"BODY” ដើម្បី​បំបាក់​​​តារា​ចម្រៀង​ ទេព បូព្រឹក្ស​ និង G-Devith កុំ​ចង់​មក​ប្រជែង​​ខ្លួន។

ម៉ាដូណា ថា មុន​ចេញ​ MV ដើម្បី​កាច់​បំបាក់​ ទេព បូព្រឹក្ស​ និង​ G-Devith ​នេះ​បាន​ ណុប ហេងទ្រី ជា​ស្វាមី​ខំ​អង្គុយ​កាត់​ត​វីដេអូ​ទាំង​យប់​ថ្ងៃ​ មិន​បាន​គេង​គ្រប់​គ្រាន់​ឡើយ ដើម្បី​ឲ្យ​​ MV ទាំង​មូល​ចេញ​មក​បាន​ល្អ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ក្នុង​បំណង​ចង់​កាច់​បំបាក់​តារា​ចម្រៀង​ទាំង​ពីរ​ខាង​លើ។

ជាមួយ​អារម្មណ៍​អស់​សំណើច​​​ទៅ​លើ​ការ​សម្ដែង​ក្នុង​ MV ថ្មី ​ដែល​បក​ស្រាយ​ដោយ G-Devith ម៉ាដូណា ថា៖"ខ្ញុំ​សូមប្រាប់​ទៅ​ ទេព បូព្រឹក្ស និង G-Devith ថា​កុំ​ចង់​មក​ប្រៀប​ធៀប​ជាមួយ​ខ្ញុំ ក្នុង​ MV បទ​ចម្រៀង​មួយ​បទ​នេះ​ខ្ញុំ​សម្ដែង​ និង​ធ្វើ​បាន​ល្អ​ជាង​អ្នក​ទាំង​ពីរ​ឆ្ងាយ​ណាស់​ ព្រោះ​ខ្ញុំ​ជា​ស្រី​ស្អាត​តុប​តែង​ខ្លួន​ បែប​កំប្លែង​អ្នក​ណា​មិន​ចង់​មើល​ MV ខ្ញុំ"៕​​

ខាងក្រោមនេះ MV ទេព បូព្រឹក្ស និង G-Devith សម្ដែងរួមគ្នា ដែល ម៉ាដូណា និងប្ដីយកមកសម្ដែងCOVER

អត្ថបទ៖ ឆុង ស៊ីណាន