កីឡាករ​ឆ្នើម Atletico ថា ការ​បាត់​មុខ Messi ធ្វើ​ឲ្យ​ពាន FIFA បាត់​តម្លៃ

  • 2018-09-05 11:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Atletico Madrid កីឡាករ Filipe Luis ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ការ​មិន​មាន​វត្តមាន Messi ក្នុង​បេក្ខភាព​ទាំង​បី​ដើម្បី​ប្រជែង​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨ ធ្វើ​ឲ្យ​ពាន​មួយ​នេះ​បាត់​តម្លៃ។

ខ្សែ​ការពារ​ស្លាប Luis បាន​និយាយ​៖ "ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត គឺ​សម្រាប់​កីឡាករ​ដែល​លេង​បាន​ល្អ​បំផុត។ ចំពោះ​ខ្ញុំ សព្វ​ថ្ងៃ​នេះ កីឡាករ​ដែល​ល្អ​បំផុត គឺ Lionel Messi ដូច​ឆ្នាំ​មុនៗ​កន្លង​ទៅ​ដូច្នេះ​ដែរ"។

កីឡាករ​ប្រេស៊ីល​បាន​បន្ត៖ "នៅ​ពេល​ដែល​រូប​គេ​គ្មាន​មុខ​ប្រជែង​ពាន​មួយ​នេះ វា​ធ្វើ​ឲ្យ​ពាន​មួយ​ហ្នឹង​បាត់​តម្លៃ។ វា​មិន​សំខាន់​ទេ ថា​នរណា​ឈ្នះ World Cup ឬ Champions League សំខាន់ Messi គឺ​ជា​កីឡាករ​ល្អ​បំផុត"។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ដើម​សប្ដាហ៍​នេះ បេក្ខភាព​ទាំង​បី ដើម្បី​ប្រជែង​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ របស់​ FIFA ត្រូវ​បាន​ប្រកាស។ ពួក​គេ​ទាំង​បី រួម​មាន Cristiano Ronaldo, Luka Modric និង Mohamad Salah។

ការ​មិន​មាន​វត្តមាន​ក្នុង​ការ​ប្រជែង​ពាន​មួយ​នេះ កើត​ឡើង​ជា​​លើក​ដំបូង​បំផុត​សម្រាប់​ខ្សែ​ប្រយុទ្ធ Messi ក្នុង​រយៈ​ពេល ១២ ឆ្នាំ។

កាល​ពី​រដូវ​កាល​ ២០១៧/១៨ Messi ស៊ុត​សរុប ៤៥ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៥៤ លើក។ កីឡាករ​បាន​ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ និង Copa Del Rey៕

ប្រភព៖ Sports Keeda   អត្ថបទ៖ សេរី មង្គល