អ្នកធ្លាប់មាន "ជំងឺបាក់ទឹកចិត្ត" ទស្សនាវីដេអូ Step ហើយស្ទើរទប់ទឹកភ្នែកមិនបាន

  • 2018-09-06 04:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​តារា​ចម្រៀង​ផលិតកម្ម​ហង្ស​មាស​ Step បាន​ចេញ​វីដេអូ​​រឿង​ខ្លី​មួយ​​យ៉ាង​កម្សត់​​និយាយ​ និង​ច្រៀង​រៀបរាប់​​អំពី​ ជំងឺបាក់ទឹកចិត្ត ដែល​តែង​តែ​កើត​មាន​ឡើង​ទៅ​លើ​មិត្ត​យុវវ័យ​ នា​ពេល​បច្ចុប្បន្ន​​ពិសេស​ប្អូន​ៗ​មួយ​ចំនួន​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ។

Step ថា មូល​ហេតុ​​បង្កើត​វីដេអូ​​ខ្លី​​និយាយ​រៀបរាប់​អំពី​ "ជំងឺបាក់ទឹកចិត្ត" នេះ​ឡើង​ក្នុង​គោល​បំណង​ អប់រំ​ដល់​មិត្ត​យុវវ័យ​មួយ​ចំនួន​​កំពុង​តែ​ជួប​នូវ​ប្រទះ​ជំងឺ​មួយ​ប្រភេទ​នេះ​ឲ្យ​មាន​ចិត្ត​តស៊ូ​ឡើង កុំឲ្យ​អស់​សង្ឃឹម​ព្យាយាម​រស់​នៅ​ជាមួយ​ការពិត។

​​​”ពិសេស​អ្នក​ដែល​គាត់​ទើប​រៀន​ចប់​ទី១២ ពួក​គាត់​តែង​តែ​គិត​ថា​ពេល​រៀន​ចប់​ហើយ​តើ​អាច​រក​ការងារ​ល្អ​បាន​ធ្វើ​អត់​? មាន​ប្រាក់​ខែ​ខ្ពស់​អត់? អាច​ផ្គត់​ផ្គង់​គ្រួសារ​បាន​អត់? រឿង​ទាំង​អស់​ហ្នឹង​ហើយ​​ដែល​យុវវ័យ​គាត់​តែង​តែ​យក​មក​គិត​រហូត​ដល់​បាក់​ទឹកចិត្ត"។ Step បន្ថែម។

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី