​អូន ម៉ី អាយុ​ត្រឹម​២០​ឆ្នាំមាន​ជំនួញ​៤​ក្នុង​ដៃ​​ ហើយឆ្លៀតទិញ​រថយន្ត​ ចិញ្ចៀនពេជ្រ ដោយ​គ្មាន​ញញើត

  • 2018-09-06 05:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​វ័យ​ទើប​២០​ឆ្នាំ​ ប៉ុន្តែ​តារា​សម្ដែង​វ័យ​ក្មេង អៀ ម៉េង​លិ ហៅ ​អូន ម៉ី ក្លាយ​ជា​ថៅ​កែ​ស្រី​ កាន់​កាប់​មុខ​ជំនួញ​៤​ ក្នុង​ទឹក​ប្រាក់​មិន​តិច​ម៉ឺន​ដុល្លារ ​ធ្វើ​ឲ្យ​នាង​រវល់ស្ទើរ​ដក​ខ្លួន​មិន​រួច។ លើស​ពី​នេះ ​តារា​សម្ដែង​ចូល​ចិត្ត​ស្លៀក​ពាក់​សិច​ស៊ី ​ប្រាប់​ថា ក្ដី​ស្រមៃ​របស់​នាង​ធំ​ណាស់ ​ដូច្នេះ​មុខ​ជំនួញ​៤​នេះ មិន​ទាន់​គ្រាន់​គ្រាន់​ទេ បើ​មាន​ប្រាក់​ទៀត អូន​ ម៉ី នឹង​បើក​អាជីវកម្ម​បន្ថែម​ទៀត។

​តួ​ឯក​ស្រី​ ក្នុង​រឿង "​មរតក​បេះ​ដូង​" ប្រាប់​ថា ​នាង​បាន​បើក​​ជំនួញ​ដូច​ជា លក់​អង្ករ ​ដោយ​ទិញ​ពី​ខេត្ត​បាត់​ដំបង យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ ​បើក​ហាង​លក់​គុយ​ទាវ និង​ថ្មី​ៗ​នេះ បើក​លក់​ស្រា​ និង​ហាង​ថែរក្សា​សម្រស់។ របរ​រក​ស៊ី​កាន់​តែ​ច្រើន អូន ម៉ី​ និយាយ​ថា មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង​ទេ ភាគ​ច្រើន​ លោក​ពូ​របស់​នាង​ ជា​អ្នក​ជួយ​។

តារា​រូប​នេះ ហាក់​ចូល​ចិត្ត​លើ​ការ​រក​ស៊ី​ណាស់ ដោយ​នាង​ចង់​បន្ត​បើក​អាជីវកម្ម​ថែម​ទៀត បើ​មាន​ដើម​ទុន​ច្រើន។ ​គេ​ឃើញ​ថា រា​សី​របស់​អូន​ម៉ី ហាក់​ឡើង​ខ្ពស់​ត្រដែត ដោយ​កាល​ពី​ឆ្នាំ​២០១៧ នាង​ទើប​ឡើង​ផ្ទះ​ថ្មី​ តម្លៃ​២៣ម៉ឺន​ដុល្លារ ហើយ​បង្កើត​របរ​រកស៊ី​បន្ត​បន្ទាប់ និង​ថ្មី​ៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម អូន​ ម៉ី ទើប​ទិញ​​ចិញ្ចៀន​ពេជ្រ និង​ប្ដូរ​រថយន្ត mazda-3 តម្លៃ​ជិត​៥ម៉ឺន​ដុល្លារ ​ទៀត​ផង ដោយសរសេរថា "សម្រេច ហេងៗណាកូន"៕​​​​​ ​

​​

ឡាន និង ចិញ្ចៀន ដែល​អូន​ម៉ី បង្ហោះ​លើ​បណ្តាញ​សង្គម

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី