តើគួរសួរបែបណា? អ្នកទោសសួរអ្នកយាម រកទ្វាសុវត្ថិភាព ម្នាក់និយាយកុហក និងម្នាក់ប្រាប់ការពិត

  • 2018-09-07 08:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ទោស ២នាក់ ត្រូវ​បាន​គេ​ប្រាប់​ថា ពួកគេ​អាច​មាន​ឱកាស​រួច​ខ្លួន​ចេញ​ពី​គុក។ មាន​ទ្វា​ចំនួន ២ ដោយ​ទ្វា​និមួយៗ​មាន​អ្នក​យាម​ម្នាក់​នៅ​ក្បែរ​នោះ។ អ្នក​យាម​ម្នាក់ និយាយ​តែ​ពាក្យ​កុហក ឯ​ម្នាក់​ទៀត និយាយ​តែ​ពាក្យ​ពិត។

ក្នុង​ចំណោម​ទ្វា​ទាំង ២ ខាងលើ មាន​តែ​ទ្វា​មួយ​ប៉ុណ្ណោះ ដែល​អាច​នាំ​ពួកគេ​ទៅ​រក​សេចក្ដី​សុខ ខណៈ​ទ្វា​មួយ​ទៀត​នឹង​នាំ​ពួកគេ​ទៅ​កាន់​កន្លែង​ប្រហារ​ជីវិត។ អ្នក​ទោស​ទាំង ២នាក់ អាច​និយាយ​ទៅ​កាន់​អ្នក​យាម​តែ​ម្នាក់ ហើយ​សួរ​បាន​តែ​មួយ​សំនួរ​គត់។

តើ​ពួកគេ​គួរ​សួរ​សំណួរ​បែប​ណា ដើម្បី​អាច​រក​ឃើញ​ទ្វា​ដែល​នាំ​ទៅ​រក​សេចក្ដី​សុខ​បាន? (សូម​គិត​ពិចារណា មុន​ពេល​មើល​ចម្លើយ​នៅ​ខាង​ក្រោម)

ចម្លើយ៖ ពួកគេ​អាច​សួរ​អ្នក​យាម​មួយ​ណា​ក៏​បាន​ដែរ ថា «តើ​ទ្វា​ទៅ​រក​សេចក្ដី​សុខ ស្ថិត​នៅ​ជិត​អ្នក​យាម​និយាយ​កុហក​មែន​ទេ?»

ប្រសិន​បើ​អ្នក​យាម​ឆ្លើយ​ថា «ពិតមែន» ពួកគេ​គួរ​តែ​ទៅ​រក​ទ្វា​មួយ​ទៀត ព្រោះ ៖

  • ប្រសិន​បើ​ជា​អ្នក​យាម​និយាយ​កុហក មានន័យថា ទ្វា​មួយ​ទៀត ទើប​នាំ​ពួកគេ​ទៅ​រក​សេចក្ដី​សុខ

  • ប្រសិន​បើ​ជា​អ្នក​យាម​និយាយ​ការ​ពិត​វិញ ក៏​មាន​ន័យ​ថា ទ្វា​មួយ​ទៀត ទើប​នាំ​ពួកគេ​ទៅ​រក​សេចក្ដី​សុខ​ដែរ

ប្រសិន​បើ​អ្នក​យាម​និយាយ​ថា «ទេ» ពួកគេ​គួរ​តែ​ចូល​តាម​ទ្វា​នៅ​ក្បែរ​អ្នក​យាម​នោះ​តែម្ដង ព្រោះ ៖

  • ប្រសិន​បើ​ជា​អ្នក​យាម​និយាយ​កុហក មានន័យថា ទ្វា​នៅ​ក្បែរ​អ្នក​យាម នាំ​ពួកគេ​ទៅ​រក​សេចក្ដី​សុខ

  • ប្រសិន​បើ​ជា​អ្នក​យាម​និយាយ​ការ​ពិត​វិញ ក៏​មាន​ន័យ​ថា ទ្វា​នៅ​ក្បែរ​អ្នក​យាម នាំ​ពួកគេ​ទៅ​រក​សេចក្ដី​សុខ​ដែរ

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង